ដោយ:គ្រញូង/ប៉ៃលិន: នៅរដូវប្រាំងមកដល់លែងមានភ្លៀងធ្លាក់លោក សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលប៉ៃលិន និងលោក ហុក សុផល អភិបាលរងខេត្ត ព្រមទាំងក្រុមការងារបានចុះពិនិត្យ និងជួសជុលជង្ហុកសំបុកមាន់លើផ្លូវជុំវិញសួនស្តេចកន (សេះ៨) ស្ថិតក្នុងភូមិអូរបេងឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជំនួសមន្ទីរជំនាញសាធារណការនិងដឹកជញ្ជូនខេត្ត ដើម្បីសម្រួលការងារធ្វើដំណើរ និងការដឹកជញ្ជូនកសិផលមកកាន់ទីផ្សារបានឆាប់រហ័ស ក្រោយពេលផ្លូវទាំងនោះខូចខាតដោយសារជំនន់ទឹកភ្លៀងនាចុងឆ្នាំ២០២០កន្លងមក៕
