Home ព័ត៌មានជាតិ សន្តិសុខ ឆេះ​ឃ្លាំង​ស្...

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ​សំណង់​នៅ​ក្រុងព្រះសីហនុ​

​ដោយៈ​វ​ណ្ណះ​/​ព្រះសីហនុៈ នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ មាន​ករណី​អគ្គីភ័យឆេះ​ការដ្ឋាន​ស្តុក​ទុក​សំភារៈ​គ្រឿងសំណង់​មួយកន្លែង នៅ​ខាងក្រោយ​វត្ត​អូរត្រេះ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះ​សី​ហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ផ្នែក​ពន្លត់អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ កម្លាំង​ផ្នែក​ពន្លត់អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត ធ្វើ​ការចេញ​អន្តរាគមន៍​ពន្លត់​អោយ​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​ជិត​៤​រសៀល​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular