Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមប្រឹក្សា...

ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​អនុម័ត​គម្រោង​រោងចក្រ​កាត់ដេរ​មួយ​មាន​ទុន​ជិត​៨​លាន​ដុល្លារ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅថ្ងៃនេះ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​នៅថ្ងៃនេះ​បាន​យល់ព្រម​គម្រោង​វិនិយោគ​រោងចក្រ​កាត់ដេរ​មួយ ដែលមាន​តម្លៃ​រហូតដល់​ទៅ ជិត ៨ លាន​ដុល្លារ ។

​ប្រភព​ដដែល​បាន​បន្តថា តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​។

​រោងចក្រ​ម​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គោក​ឃ្មោ​ង ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៧,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨៤៣​កន្លែង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular