ដោយៈ ជា សីហៈ/ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងនៅឆ្នាំ ២០២០ កន្លងទៅ មានតម្លៃ ៨៨៤លានដុល្លារ ធ្លាក់ចុះប្រមាណជា ១៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំ២០១៩។
តួលេខពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ប្រទេសកម្ពុជា បាននាំចេញផលិតផលមានតម្លៃ ៣១៧លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ធ្លាក់ចុះ ១៨ភាគរយ។
ទន្ទឹមនឹងនេះដែរ ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសកូរ៉េខាងត្បូងចំនួន ៥៦៧លានដុល្លារធ្លាក់ចុះ ៥ភាគរយ។
រហូតមកដល់ពេលនេះ កម្ពុជា និងប្រទេសកូវ៉េខាងត្បូង កំពុងតែចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយគេរំពឹងថា នៅពេលដែលភាគីទាំងពីរសម្រេចកិច្ចព្រមព្រៀងនេះបាន នោះ ពាណិជ្ជកម្មទ្វេរភាគីរបស់ប្រទេសទាំងពីរនឹងមានកំណើតកើនឡើងថែមទៀត។
ផលិតផលដែលកម្ពុជានាំចេញទៅប្រទេសកូរ៉េខាងត្បូងភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង សំភារៈធ្វើដំណើរ និង ផលិតផលកសិកម្មផ្សេងៗ ហើយនាំចូលមកវិញគឺ ភេសជ្ជៈ គ្រឿងបន្លាស់សម្រាប់ឧបករណ៍អេឡិចត្រូនិច យានយន្ត ឧបករណ៍ផ្ទះបាយ ឱសថ និងផលិតផលប្លាស្ទិក៕