Home ព័ត៌មានជាតិ នយោបាយ វេទិកា​សហគមន៍...

វេទិកា​សហគមន៍​ភូមិ​ទំនប់​លើ​

ដោយៈ ហ៊ាន ពិសី អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា​កន្លងទៅ​មជ្ឈមណ្ឌល សន្តិភាព​អន្លង់វែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានរៀបចំ​វេទិកា​សហគមន៍​នៅក្នុង​ភូមិ​ទំនប់​លើ នៃ​ស្រុក​អន្លង់វែង​ដោយមាន​ការ ចូលរួម​ពី​សំណាក់​ប្រជាជន​ចំនួន​១៨​នាក់ (​ប្រុស​៩​នាក់ និង​ស្រី​៩​នាក់​)​។ វេទិកា​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ព្រមទាំង​លើកយក​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ហៅ​កាត់​ថា (​អ​.​វ​.​ត​.​ក ឬ​សាលាក្ដី​ខ្មែរក្រហម​)​។

ប្រជាជនចំនួន១៨នាក់ នៅភូមិទំនប់លើ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលរួមវេទិកាសហគមន៍ដើម្បីលើកកម្ពស់ការយល់ដឹង និងពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា (អ.វ.ត.ក ឬសាលាក្ដីខ្មែរក្រហម)។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​វេទិកា​នេះ​បង្ក​លទ្ធភាព​ឲ្យ​អ្នកភូមិ​សំដែង​មតិយោបល់​អំពី​បញ្ហា​ប្រឈម​នានា​នៅក្នុង​សហគមន៍​។​ការពិភាក្សា​អំពី​ផ្នែក​ប្រវត្តិសាស្ត្រ​នេះ​ក៏បាន រំ​លេចឡើង​តាមរយៈ​ការចែករំលែក​ជាមួយ​សាច់រឿង ក៏ដូចជា​បទពិសោធន៍​ជីវិត​របស់​ប្រជាជន​ដែល​ធ្លាប់​ឆ្លងកាត់​របប​ខ្មែរក្រហម​។​

​នៅ​មុនពេល​វេទិកា​អ្នកចូលរួម​មួយចំនួន​បាន​អញ្ជើញ​មកដល់​មុន​កម្មវិធី​និង​អញ្ជើញ​មកជា​បន្តបន្ទាប់​និង​ស្វាគមន៍​រាក់ទាក់​គ្នា​ទៅវិញទៅមក​។​ក្រុមការងារ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ក៏​ចាប់ផ្ដើម​ផ្តល់​កាហ្វេ​,​តែ​និង​នំ​ដើម្បី​ពិសា​ខណៈដែល​អាកាសធាតុ​ធ្លាក់ចុះ​ជាង​១០​អង្សា​សេ នៅក្នុង​ស្រុក​អន្លង់វែង​ដែល​ស្ថិត​នៅជាប់​ជើងភ្នំ​ដងរែក ព្រំប្រទល់​ដែន​ខ្មែរ និង​ថៃ​។

លោក​សោម​ច័ន្ទ​ដែលជា​ប្រធានភូមិ​ទំនប់​លើ​មានមតិ​សំណេះសំណាល​ជាមួយ​អ្នកចូលរួម​ទាំងអស់​និង​ប្រកាស​បើក​កម្ម​វី​ធី​វេទិកា​សហគមន៍​។​បន្ទាប់មក​វេទិកា​បាន​ផ្ដោត​ការពិភាក្សា​លើក​បញ្ហា​ទាំងបី​ចំណុច​ខាងលើ​ដែល​ពេលខ្លះ​អ្នកចូលរួម​ក៏បាន​រៀបរាប់​អំពី​ដំណើរ​ជីវិត​របស់ខ្លួន​យ៉ាង​វែង​អន្លាយ​អំពី​ការចូល​រួមជាមួយ​បដិវត្តន៍​ខ្មែរក្រហម និង​ការងារ​នៅតាម​សហករណ៍​ជាដើម​។​

ប្រជាជនចំនួន១៨នាក់ នៅភូមិទំនប់លើ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលរួមវេទិកាសហគមន៍ដើម្បីលើកកម្ពស់ការយល់ដឹង និងពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា (អ.វ.ត.ក ឬសាលាក្ដីខ្មែរក្រហម)។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ជាក់ស្ដែង យូ សារី​ម​ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំមាន​ទីកន្លែង​កំណើត​នៅ​ខេត្តកំពង់ចាម​។​សារី​ម​ដែល​ធ្លាប់ជា​យោធា​ខ្មែរក្រហម​បាន​និយាយថា គាត់​បាន​ចូល​នៅក្នុង​បដិវត្តន៍​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧២​។ គាត់​ត្រូវបាន​ខ្មែរក្រហម​យកទៅ​លត់​ដំ​មុនពេល​ចូល​ជា​កងទ័ព​អស់​រយៈពេល ជាច្រើន​ខែ​។ ក្រោយមក​ខ្មែរក្រហម​បាន​បញ្ជូន​គាត់​ទៅកាន់​សមរភូមិ​មុខ​ប្រយុទ្ធ​តទល់​ជាមួយ​កងទ័ព លន់ នល់​។​គាត់​បាន​ពិការ​ជើង​នៅ ក្នុងអំឡុងពេល​មាន​សង្គ្រាម​ព្រមទាំង​រងរបួស​ពេញ​ខ្លួនប្រាណ​ដោយសារ​អំបែង​គ្រាប់មីន​។​សមាជិកគ្រួសារ​របស់​គាត់​ចំនួន​៥​នាក់​រួមទាំង​ម្ដាយ​គាត់ ត្រូវបាន​គេ​សម្លាប់​នៅក្នុង​របប​ដ៏​ឃោរឃៅ​នោះ​។ ទាក់ទង​នឹង​ការលើកឡើង​អំពី​ការបង្កើត​ឲ្យ​មាន​តុលាការ​ស្វែងរក​យុត្តិធម៌ គាត់​បាន​ឆ្លើយ​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ការបង្កើត​ឲ្យ​មាន​តុលា​ស្វែងរក​យុត្តិធម៌ គឺជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​។

​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ពិតជា​មាន​សារសំខាន់ នៅក្នុង​ការរស់នៅ​រប​ស់​ប្រជាជន​ទាំងអស់គ្នា មិន​ថា​នរណាម្នាក់​នោះទេ គឺ​សុទ្ធតែ​ចង់បាន​នូវ​ការរស់នៅ​ដោយ​យុត្តិធម៌ សេរីភាព និង​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់​។ កន្លងមក​យើង​ដឹង​ហើយ​ថា ប្រជាជន​ខ្មែរ​ប្រមាណ​ជា​ពីរលាន​នាក់ បានក្លាយ​ទៅជា​ជនរងគ្រោះ និង​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​ប្រល័យពូជសាសន៍​។ ជីវិត​ប្រជាជន​ហាក់ដូចជា​គ្មាន​តម្លៃ​សម្រាប់​របប​ដឹកនាំ​នេះ​។​គាត់​បាន​និយាយទៀតថា​ជីវិត​គាត់​ត្រូវ​រស់​ក្រោម​ការបង្គាប់បញ្ជា​របស់​ខ្មែរក្រហម ហើយ​កំហុស​ដែលមាន គឺ​ត្រូវបាន​ចាត់ទុកថា​ជា​ខ្មាំង ដែល​ត្រូវ​ទទួលរង​ទារុណកម្ម ឬ​ការ​សម្លាប់ចោល​។ ភាពយុត្តិធម៌ គឺមាន​សារសំខាន់​ណាស់​ចំពោះ​ប្រជាជន​។ រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម គឺជា​រឿង​មួយ​ដ៏​ត្រឹមត្រូវ​ហើយ​ដែល​អាចជួយ​សម្រាល​ដល់​ផ្លូវចិត្ត​របស់​ជនរងគ្រោះ និង​ផ្ដល់នូវ​ភាពយុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​អ្នក​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​របប​នោះ​។​ប៉ុន្តែ​សារី​ម​នៅតែ​គិតថា​វា​ហាក់ដូចជា​នៅមាន​ភាពខ្វះ​ចន្លោះ​មួយចំនួន​ដែល​គាត់​តែងតែ​គិត​និង​មិន​អស់​ចម្ងល់​។​ចំពោះ​រឿង​ដែល​កន្លងមក​មិនមែន​មានតែ​ខ្មែរក្រហម​មួយ​ទេ​ដែល​ចាប់ផ្ដើម​ឬ​បង្ក​ផលប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាជន​។ នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ ដែល​គ្រប់គ្រង និង​ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់​ដែលមាន​ការទម្លាក់​គ្រាប់បែក បាន​ប៉ះពាល់ និង​សម្លាប់​ប្រជាជន​ខ្មែរ​ច្រើន​នាក់​ដែរ​។ ចុះ​ហេតុអ្វី​មិន​ធ្វើការ​កាត់ក្ដី​ចំពោះ​រឿងនេះ​?​។​ដូច្នេះ​ការបង្កើត​ឲ្យ​មានការ​ចងក្រង ប្រវត្តិសាស្ត្រ​នេះ​ឡើង​គឺ​ពិត​ជាមាន​សារសំខាន់​ណាស់​ជាពិសេស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​ឲ​ប្រជាជន​ខ្មែរ​ទាំងអស់​ត្រូវតែ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​នេះ​។​

​នៅក្នុង​ចំណោម ប្រជាជន​ទាំង ១៨​នាក់ លោក សោម ច័ន្ទ​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ចូលរួម​នៅក្នុង​សាលាក្ដី​កាត់ទោស មេដឹកនាំ​ខ្មែរក្រហម​។ សោម ច័ន្ទ បាន​ថ្លែងថា ចំពោះ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នេះ​ជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​។ ទោះបីជា​ការកាត់ក្ដី​នេះ​មិនបាន​បំពេញ​ការខ្វះខាត​មួយរយ​ភាគរយ​ក៏ដោយ សម្រាប់​គាត់​គឺ​មិនមាន​ការជំទាស់​ដំណើរការ​នេះ​ទេ​។ ប៉ុន្តែ​តុលាការ​ធ្វើឡើង​ក្រោម​បំណង​ស្វែងរក​ការពិត​ដែល​នៅ​ពីក្រោយ​នៃ​របប​ប្រល័យពូជសាសន៍​នេះ ជាពិសេស​ជួយ​សម្រាល​ដល់​ផ្លូវចិត្ត និង​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​។​មិនតែប៉ុណ្ណោះ​គាត់​មិន​ចង់​វិល​ទៅរក​អតីតកាល​នៅក្នុង​របប​នោះ​ទៀត​ទេ​ដោយសារ​របប​ខ្មែរក្រហម​គឺជា​របប​ដឹកនាំ​មួយ​ដែល​គាត់​ព្រមទាំង​ប្រជាជន​ខ្មែរ​ទាំងអស់​ពិបាក​នឹង​ទទួលយក​។​ការគាបសង្កត់​ការ​បំបិទ​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង នាំ​ឲ្យ​មានការ​បែកបាក់​គ្រួសារ និង​លុបបំបាត់​ភាពជា​ឯកជន​។

ប្រជាជនចំនួន១៨នាក់ នៅភូមិទំនប់លើ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលរួមវេទិកាសហគមន៍ដើម្បីលើកកម្ពស់ការយល់ដឹង និងពិភាក្សាអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា (អ.វ.ត.ក ឬសាលាក្ដីខ្មែរក្រហម)។ (សួត វិចិត្រ/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​លើសពីនេះ​សោម​ច័ន្ទ​បាន​សន្និដ្ឋានថា​ដើម្បី​ឲ្យ​ប្រទេស​ឬ​សហគមន៍​មិន​វិលត្រឡប់​ទៅរក​អតីតកាល​ដ៏​ឃោរឃៅ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ចាំបាច់​ត្រូវ​រស់នៅ​ដោយមាន​មេត្តាធម៌​ក្នុង​ខ្លួន ចេះ​អត់ឱន ចេះ​អធ្យាស្រ័យ​។​វេទិកា​នេះ​បានបញ្ចប់​ទៅដោយ​ក្តីសប្បាយ​រីករាយ​និង​ស្និទ្ធស្នាល​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular