Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ម្នា...

ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទ​បានសម្រេច ត្រូវ​ប្រជាពលរដ្ឋ ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ បាន​ឆក់​ទូរស័ព្ទ ពី​នារី ២​នាក់ បានសម្រេច ហើយ​ព្យាយាម​គេចខ្លួន តែ​ត្រូវ​ជនរងគ្រោះ ស្រែកថា​ចោរៗ បង្ក​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដេញចាប់បាន កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី រសៀល​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ចេញពី​ផ្សារ ទួល​ពង្រ ទៅ​ផ្លូវ​ចោមចៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀក រ៉ូ​ស្សា អាយុ ២៨​ឆ្នាំ មុខរបរ អ្នក​ដឹកជញ្ជូន​ឥ​វ៉ាន់ អន​ឡាញ ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ២ នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ផ្កាឈូក លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AY-9390 បើកបរ​តាម​បណ្តោយ​ផ្លូវ​បេតុង (៣០​ម៉ែត្រ​) ទិសដៅ​ពី​ខាងត្បូង ទៅខាង​ជើង ហើយ​បានដាក់​ទូរស័ព្ទ ម៉ាក Samsung Galaxy S10Plus មួយគ្រឿង ចូល​នៅក្នុង​ឃ្លុប​ម៉ូតូ ខាងមុខ​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 1IH-5842 ជិះ​មកពី​ក្រោយ ជនរងគ្រោះ ហើយ​បាន​ឆក់យក​ទូរស័ព្ទ ពី​ឃ្លុប​ម៉ូតូ​របស់​ជនរងគ្រោះ បានសម្រេច ហើយ​ព្យាយាម​ជិះ​រត់គេចខ្លួន តែ​ជនរងគ្រោះ បាន​ស្រែក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជួយ ក៏បាន​ដេញតាម​ពីក្រោយ រហូតមកដល់​ស្តុ​ប​ទួល​ពង្រ ដោយសារ​ស្តុ​ប ពណ៌​ក្រហម ស្ទះចរាចរណ៍ ទើប​ចាប់​ជនសង្ស័យ បានតែ​ម្តង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ យកមក​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ចោមចៅ​ទី​១ ហើយ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្តឹង ដើម្បី​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់ ៕/V

ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទ​បានសម្រេច ត្រូវ​ប្រជាពលរដ្ឋ ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ជនសង្ស័យ​ម្នាក់ ឆក់​ទូរស័ព្ទ​បានសម្រេច ត្រូវ​ប្រជាពលរដ្ឋ ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular