ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ អនុវត្តសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ ស្តីពីការលុបបំបាត់ការបង្ក សម្លេង លើសកម្រិត ពីយានយន្តគ្រប់ប្រភេទ កែច្នៃខុសបច្ចេកទេស ខុសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្ការទប់ស្កាត់ ការរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ និងការប៉ះពាល់ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅពេលគេមើលឃើញថា បញ្ហាការកែច្នៃ បំពង់ស៊ីម៉ាំងរថយន្ត ឬម៉ូតូមួយចំនួន ខុសបច្ចេកទេស ត្រូវបានជនទំនើង ប្រើប្រាស់បង្កឱ្យ ប៉ះពាល់អារម្មណ៍ ប្រជាពលរដ្ឋ កំពុងទទួលដំណេក នៅពេលយប់ បាននាំឱ្យប្រជាពលរដ្ឋ លើកឡើងរិះគន់ តាមបណ្តាញព័ត៌មានសង្គម។
ប៉ូលិសចាប់ផ្តើមរឹតបន្តឹង លុបបាត់យានយន្ត បង្កសម្លេងលើសកម្រិតកែច្នៃ ខុសបច្ចេកទេស
កិច្ចប្រជុំ បានធ្វើឡើង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការអញ្ជើញចូលរួម ពីលោកស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំដល់លោក អធិការនគរបាលខណ្ឌ ទាំង១៤ និងលោកនាយ ការិយាល័យជំនាញ ពាក់ព័ន្ធ នៅពេលចុះអនុវត្ត ត្រូវធ្វើឱ្យបានត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើជាទូទៅ ចំពោះយានយន្តគ្រប់ប្រភេទ ដែលរកឃើញថា មានការកែច្នៃ ខុសបច្ចេកទេស ខុសច្បាប់។ ជាងនេះថែមទៀត ត្រូវចុះណែនាំទីតាំងកែច្នៃ បំពង់ស៊ីម៉ាំងយានយន្ត ខុសបច្ចេកទេស ខុសច្បាប់ ឱ្យបញ្ឈប់ ហើយការណែនាំ ដោយកាយវិកាទន់ភ្លន់ និងពន្យល់អំពីផ្លូវច្បាប់ ក៏ដូចជា ផលប៉ះពាល់ ពីការប្រើប្រាស់ សម្លេងលើសកម្រិត។
ប៉ូលិសចាប់ផ្តើមរឹតបន្តឹង លុបបាត់យានយន្ត បង្កសម្លេងលើសកម្រិតកែច្នៃ ខុសបច្ចេកទេស
ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទថា ការចុះអនុវត្តនេះ ត្រូវធ្វើកុំឱ្យលើស តាមសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ និងលើសពី គោលការណ៍ច្បាប់ ដើម្បីចៀសវាងកុំឱ្យរង ការរិះគន់ពីប្រជាពលរដ្ឋ។ ការចុះអនុវត្តនោះផងដែរ ក៏ត្រូវពង្រឹងទប់ស្កាត់ ចំពោះក្មេងទំនើង ជិះម៉ូតូបង្ហោះ តាមផ្លូវសាធារណៈ ប៉ះពាល់សណ្តាប់សង្គម ដោយឃាត់ចាប់ យកមកអប់រំ ហើយអញ្ជើញអាណាព្យាបាល ឱ្យមកទទួលនិងយកទៅអប់រំបន្ត។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំ លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ និងលោកស្នងការរង មួយចំនួន ក៏បានលើកឡើង ពីបញ្ហាប្រឈម និងការយក សេចក្តីណែនាំ នៃខ្លឹមសារកិច្ចប្រជុំ ទៅអនុវត្តឱ្យចំទិសដៅការងារ ដើម្បីចុះអនុវត្ត លើការលុបបំបាត់ ការបង្កសម្លេងរំខាន លើសកម្រិត ដោយយានយន្ត គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព៕/V