Home ព័ត៌មានជាតិ សន្តិសុខ អាជ្ញា​ធរមាន​...

អាជ្ញា​ធរមាន​សមត្ថ​កិ​ច្ចៈ ពលករ​ខ្មែរ​ម្នាក់ ដែល​វិល​ពី​ថៃ តាម​ព្រំដែន​ស្រុក​ម៉ាឡៃ បាន​ស្លាប់ នៅមុន​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​អះអាងថាៈ ពលករ​ខ្មែរ​ម្នាក់ ដែល​បាន​វិល​មកពី ប្រទេស​ថៃ តាម​ច្រករបៀង​ព្រំដែន​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាន​ស្លាប់ នៅមុន​ពេល ពលករ​ខ្មែរ​ម្នាក់ បាន​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក មូលហេតុ​បណ្តាលមកពី​របួស​បែក​ក្បាល មិនមែន​ដោយសារ​រង​ការវាយដំ អំពើហិង្សា ឬ​ដោយ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ឡើយ​។​

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ បានចេញ​ប្រកាស​ព័ត៌មាន​មួយ នៅវេលា​រសៀល បន្ទាប់ពី​កាលពី​ម៉ោង ៩ ព្រឹក​ថ្ងៃនេះ មាន​បុរស​ពលករ​ខ្មែរ​ម្នាក់ អាយុ ៣៨ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បាត់បង់​ជី​វិ​ត​នោះ​។​

អាជ្ញា​ធរមាន​សមត្ថ​កិ​ច្ចៈ ពលករ​ខ្មែរ​ម្នាក់ ដែល​វិល​ពី​ថៃ តាម​ព្រំដែន​ស្រុក​ម៉ាឡៃ បាន​ស្លាប់ នៅមុន​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​រ​ដ្ច​បាល​ខេត្ត បានអោយដឹងថាៈ ពលករ​ខ្មែរ ដូចខាងលើ បាន​ចេ​ញិ​ប្រទេស​ថៃ មក​កម្ពុជា តាម​ច្រករបៀង ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ កាលពី​វេលា​ម៉ោង ១១​និង​២០​នាទី​យប់ ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​។ ក្រោយពី​ក្រុមការងារ បាន​សួរនាំ ពី​ករណីនេះ បានអោយដឹងថា ពលករ​ដែល​វិល​មក តាម​ច្រក​នោះ ត្រូវ​បានអោយ​យក អីវ៉ាន់​ឡើង​ឡាន​កងទ័ព ដូច​សព្វមួយដង ។ ប៉ុន្តែ​បុរស​ម្នាក់​នោះ បាន​ដើរទៅ​បត់ជើងតូច ជំពប់ជើង​ដួល បោក​ក្បាល​នឹង​ថ្ម​បែ​ក្បាល​។ ក្នុងពេល​ភ្លាមៗ​នោះ ពលករ​ម្នាក់ទៀត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ទៅ​ជួយ​គ្រា​អោយ​អង្គុយ និង​សួរនាំ ហើយ​ដឹងថា បុរសរងគ្រោះ ដួល​ព្រោះ​គាត់​អស់កម្លាំង​ខ្លាំងពេក ហើយ​ហូប​ស្រា​បៀរ លី​អូ អស់ ២ ដប ។​

 

​តម​ក កម្លាំង​នគរបាល​ការពារ​ព្រំដែន នៅ​ប៉ុស្តិ៍​ចំបក់ បាន​ជួយ​ចងក្រមា ទប់​ឈាម និង​ហៅ​ឡានពេទ្យ ដឹក​ទៅ​មន្ទីរពេទ្យបង្អែក ស្រុក​ម៉ាឡៃ ។ លុះដល់​ម៉ោង ១២ ពាក់កណ្ដាល​អធ្រាត្រ គ្រូពេទ្យ បាន​ពិនិត្យ សង្គ្រោះ ដោយ​ដេរ​របួស ប្រវែង ២ សង់ទីម៉ែត្រ ចំនួន​៥​ថ្នេរ ហើយ​បន្ត​តាមដាន​សុខភាព តាម​បច្ចេកទេស ក្នុង ១ ម៉ោង​ម្តង ឃើញថា អ្នកជំងឺ​មាន​អា​ការៈធម្មតា ដឹងខ្លួន និង​និយាយបាន​។ លុះដល់​ម៉ោង ៥ ទៀបភ្លឺ អ្នកជំងឺ​មាន​អាកា​រៈ​ប្រែប្រួល ដោយ​ការឈឺ​ក្បាល វិលមុខ ក្អូ​ត រួច​សន្លប់​បាត់ស្មារតី តែម្តង​។​

​ក្រុមគ្រូពេទ្យ បានសម្រេច​ដឹកបញ្ជូន អ្នកជំងឺ​ទៅ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត (​ពេទ្យ​កម្រិត​១) តែ​អ្នកជំងឺ បាន​ស្លាប់​បាត់ទៅហើយ មុនពេល​បញ្ជូន ទៅដល់​មន្ទីរពេទ្យ​នោះ​។​

អាជ្ញា​ធរមាន​សមត្ថ​កិ​ច្ចៈ ពលករ​ខ្មែរ​ម្នាក់ ដែល​វិល​ពី​ថៃ តាម​ព្រំដែន​ស្រុក​ម៉ាឡៃ បាន​ស្លាប់ នៅមុន​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក​

​រដ្ឋបាលខេត្ត បានបញ្ជាក់​យ៉ាង​មុតមាំ​ថាៈ ពលករ​ខ្មែរ ខាងលើ ដែល​បាន​ស្លាប់ គឺ​មិនទាន់បាន​ចូល ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ណាមួយ​នៅឡើយ គឺ​ស្លាប់​ដោយសារ ឧបទ្ទវហេតុ ដួល​បោក​ក្បាល​នឹង​ថ្ម មិនមែន​ស្លាប់ ដោយ​ការប៉ះទង្គិច វាយដំ ឬ ហិង្សា​ណាមួយ ឬក៏​ដោយសារ​ជំងឺ​កូ​វីដ ១៩ នោះឡើយ​។ រដ្ឋបាលខេត្ត សូម​មាន សេចក្តីសោកស្តាយ និង​សូម​ចូលរួម​រំលែក​ទុក្ខ ជាមួយ​គ្រួសារ​នៃ​សព ។​

​ប្រភពព័ត៌មាន​ពី​សាលាខេត្ត បានអោយ​គេហទំព័រ រស្មី​កម្ពុជា​ដឹង នៅ​ព្រលប់​ថ្ងៃទី​១៨ មករា​ថាៈ នៅ​ល្ងាច​ថ្ងៃទី​១៨ មករា នេះ នៅ​មន្ទីរពេទ្យ​ប៉ោយប៉ែត លោក ឈឿង ក្រៃ​យ៉ុង នាយក​រដ្ឋបាល​សាលាខេត្ត តំណាង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​នាំយក​ថវិកា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ៤ លាន​រៀល ចូលរួម​រំលែក​ទុក្ខ គ្រួសារ​សព ពលករ​ខ្មែរ​ម្នាក់​នោះ នៅ​ភូមិ​ដុង​អារញ្ញ សង្កាត់​និមិត្ត ៕/V​

អាជ្ញា​ធរមាន​សមត្ថ​កិ​ច្ចៈ ពលករ​ខ្មែរ​ម្នាក់ ដែល​វិល​ពី​ថៃ តាម​ព្រំដែន​ស្រុក​ម៉ាឡៃ បាន​ស្លាប់ នៅមុន​ចូល​មណ្ឌល​ច​ត្តា​ឡី​ស័ក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular