Home ព័ត៌មានជាតិ សេដ្ឋកិច្ច កសិករ​នៅ​ភូមិ...

កសិករ​នៅ​ភូមិ​ទំនប់​ថ្មី​ផលិត​មេ​ផ្សិត និង​បណ្ដុះ​ផ្សិត​អំបោះ​លក់​ទទួលបាន​ជោគជ័យ ក្នុង​រយៈពេល​៨​ឆ្នាំ កន្លងមកនេះ​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: កសិករ​វ័យក្មេង​ម្នាក់​រស់នៅ​ក្នុងភូមិ​ទំនប់​ថ្មី ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បាន​ប្រកបមុខរបរ​ផលិត​មេ​ផ្សិត​អំបោះ និង​បណ្ដុះ​ផ្សិត​ខ្លួនឯង​លក់​ទទួល និង​បាន​ជោគជ័យ បន្ទាប់ពី​បាន​ឆ្លងកាត់​នូវ​បទពិសោធន៍ ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លងមកនេះ​។​

​លោក សយ ចាន់​ណាត អាយុ​៣៣​ឆ្នាំ ជា​កសិករ​ដែល​ប្រកបមុខរបរ​ផលិត​មេ​ផ្សិត​អំបោះ និង​បណ្ដុះ​ផ្សិត​អំបោះ​លក់​នៅបាន​អោយដឹង​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ​បាន​និយាយ​អោយដឹងថា លោក​បាន​ប្រកបមុខរបរ​ខាងលើនេះ​រយៈពេល​៨​ឆ្នាំ​មកហើយ ដែល​ដំបូង​ឡើយ​លោក​បាន​ទៅ រៀន​មុខរបរ​នេះ​នៅ​សាលា​កសិកម្ម​ខេត្តកំពង់ចាម​និង​ខេត្ត កំពត និង​រៀន​បណ្តុះ​ជាក់ស្ដែង​ក្នុង​កសិដ្ឋាន​របស់ខ្លួន​ឯង​ផងដែរ​។

​លោក​បាន​អោយដឹងទៀតថា​ដោយ​ឆ្លងកាត់​តាម​ការរៀនសូត្រ​និ​បទពិសោធន៍​បច្ចេកទេស​ជាក់ស្ដែង មកដល់ពេលនេះ​លោក​ទទួលបាន​ជោគជ័យ​ក្នុង​មុខ​របស់​នេះ ដោយ​អាច​រកបាន​ប្រាក់ចំណូល​ក្នុង​មួយថ្ងៃ​ពី​៦​ម៉ឺន​ទៅ ៧​ម៉ឺន​រៀល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផងដែរ​។​

​ជាមួយគ្នានេះដែរ ដោយសារតែ​មុខរបរ​ខាង​ល់​នេះ លោក​ក៏បាន​ធ្វើ​ផ្ទះមួយ​ខ្នង​រស់នៅ​បា​នស​មរ​ម្យ និង​គេ​ហើយក៏​បាន​ទិញ​ដី​ខាងក្រោយ​លំនៅដ្ឋាន ដើម្បី​ពង្រីក​មុខ​មុខរបរ​កសិកម្ម​ផ្សេងៗ​ទៀតផង ដើម្បី​លើកស្ទួយ​ជីវភាព រស់នៅ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត ។​

​ដោយឡែក​ទាក់ទង​នឹង​មុខរបរ​ផលិត​មេ​ផ្សិត​អំបោះ​លក់ គឺ​ក្នុង​១​ខែៗ លោក​អាច​ផលិត​មេ​ផ្សិត​បាន​ប្រមាណ ២០០០​កញ្ចប់ តាម​ការ​កម្មង់​របស់​អតិថិជន ជួនកាល​ក៏​ច្រើនជាង​នេះ ឬ​តិចជាង​នេះ ដោយ​ក្នុង​មួយកញ្ចប់​លោក​លក់បាន​តម្លៃ​១៥០០​រៀល ដែល​មេ​ផ្សិត​១​កញ្ចប់​នេះ អាច​ទ​ទួ ល​ផល​បាន​រហូត​ទៅដល់​៤​ខែ ទើប​ផ្សិត​លែង​ដុះ​។​

​ជា​រៀងរាល់ថ្ងៃ​នេះដែរ លោក​ក៏បាន​បណ្ដុះ​ផ្សិត​អំបោះ​លក់​ចំនួន ៥​ពាន់​ដុំ ដោយ​ក្នុង​មួយថ្ងៃៗ​លោក​បេះ​ផ្សិត​លក់បាន​ជាង ១០​គីឡូ ដោយ​ក្នុង​១​គីឡូ​លក់បាន​ថ្លៃ​ពី​៦​ពាន់ ទៅ​៧​ពាន់​រៀល​។​

​ទន្ទឹម​និង​ការលក់​មេ​ផ្សិត​និង​លក់​ផ្សិត​បណ្ដុះ​ខាងលើនេះ នៅក្នុង​លំនៅឋាន​របស់លោក ក៏មាន​លក់​បន្លែបង្ការ ផ្សេងៗ​និង​ត្រី​ដែល​លោក​ចិញ្ចឹម​ផងដែរ ដែល​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បាន​ជួយ​គាំទ្រ និង​មកជួយ​ទិញ​យកទៅ​ហូប​ជា​រៀងរាល់ថ្ងៃ ដោយសារតែ​បន្លែ​ដែល​លោក​យកមក​លក់​ជូន​ប្រជាកសិករ​នៅក្នុង​ភូមិ​នេះ គឺជា​បន្លែ​ដែល​មិន​ប្រើ​ជាតិគីមី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular