Home ព័ត៌មានជាតិ សន្តិសុខ បុគ្គលិក​កាស៊...

បុគ្គលិក​កាស៊ីណូ ជា​ជន​ជាតិចិន ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច រាយការណ៍​ថា ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅក្នុង​ក្រុងព្រះសីហនុ បាន​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំកា​ចេក​) កាលពី​រសៀល​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២១ ។​

​សមត្ថកិច្ច​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ MILLARD JOEY TEERY អាយុ ៤៨​ឆ្នាំ កើត​នៅ​ថ្ងៃទី​៤​មីនា​១៩៧២ សញ្ជាតិ អង់គ្លេស មុខរបរ​អ្នក​បុគ្គលិក​កាស៊ីណូ កាន់​លិខិតឆ្លងដែន​លេខ​GBR538707523 ផុតកំណត់​ថ្ងៃទី​១៩.​មិថុនា​២០២៧ ទិដ្ឋាការ លេខ​TI00549804 ផុត​សុពលភាព ១៣.​ឧសភា​.២០២០​។

​សមត្ថកិច្ច​បន្ត​រថា បាន​ចូល​មកដល់​មន្ទីរពេទ្យ​នៅវេលា​ម៉ោង​១៣:០៥​នាទី ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ហើយ​បាន​ស្លាប់ វេលា​ម៉ោង​១៣:២៥​នាទី ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។

​ឆ្លងតាម​កាពិ​និត្យ​ពី​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​កោសល្យ​វិ​ច្ច័​យ ជំហាន​ដំបូង​ថា សាកសព​ស្លាប់​ដោយសារ​គាំងបេះដូង​។

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​បាន​ដឹក​ទៅ​រក្សាទុក​នៅ​ភ្នំពេញ រង់ចាំ​ការសម្រេច​ពី​ស្ថានទូត និង​ក្រុមគ្រួសារ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular