Home ព័ត៌មានជាតិ សន្តិសុខ កម្មករសំណង់​ម...

កម្មករសំណង់​ម្នាក់​ធ្លាក់​ពី​អគារ​សំណង់​ចិន​ស្លាប់​

ដោយ​: វណ្ណៈ / ព្រះសីហនុ​: កម្មករសំណង់​ជា​ជាតិខ្មែរ​ម្នាក់​បាន​ស្លាប់ ដោយសារតែ​រអិល​ធ្លាក់​ពីលើ​អគារ​សំណង់​របស់​ក្រុមហ៊ុន​ចិន ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​អូ​ត្រេះ (​ឆៃ​ណា​ថោ​ន​) ស្ថិត​ក្រុម​៨ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ នៅវេលា​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​១៨​ខែមករា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ រី ផាន្នី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្រុកកំណើត​ភូមិ​ឆៃ​លូ ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិសាត់ ជនរងគ្រោះ​ស្នាក់នៅ​ក្នុង​អគារ​សំណង់​ខាងលើ​។

​សាកសព​ត្រូវបាន​រក្សាទុក​នៅ​កន្លែងកើតហេតុ​ដដែល រង់ចាំ​ការត្រួតពិនិត្យ​សាកសព​របស់​គ្រូពេទ្យ​ជំនាញ និង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ដឹក​បញ្ជូនទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular