Home ព័ត៌មានជាតិ សន្តិសុខ ជិះ​ម៉ូតូ​លឿន...

ជិះ​ម៉ូតូ​លឿន​បុក​ខឿន​ផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​

​ដោយ​: សម្បត្តិ​/​ភ្នំពេញ​: យុវជន​ម្នា​ក់បាន​បែកក្បាល​ស្លាប់​គួរ​ឲ្យ​អាណោច​អធ​ម័ បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន​ទៅបុក​ខឿន​ផ្លូវ​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​យប់​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃ​អង្គារ ទី​១៩ ខែមករា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សី​សុ​វ​ត្តិ​ចំណុច​ជិត​មហោស្រប​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។ សព​ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IE 3585 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ដោយ​ស្ថានភាព​ផ្លូវ​កោង​ផង​នោះបាន​ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​និង​ម៉ូតូ​ហោះ​ទៅលើ​ចិញ្ចើមផ្លូវ​បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular