អ្នកជំនាញ​បញ្ជាក់ថា វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​នៅ​អាហ្វ្រិក​ខាងត្បូង​ឆ្លង​លឿន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​អ្នកជំនាញ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ការបំលែង​ខ្លួន​ថ្មី​របស់​វីរុស​កូរ៉ូ​ណា​ដែល​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​គឺ​ឆ្លង​លឿន​ជាង​វីរុស​កូរ៉ូ​ណាមុនៗ​ប៉ុន្តែ​មិន​មាន​ភស្តុតាង​​ណា​មួយ​បង្ហាញ​ថា​វា​មាន​គ្រោះថ្នាក់​ជាង​មុន​នោះទេ​។​

​សាស្ត្រាចារ្យ​ជំនាញ​ខាង​រោគ​ឆ្លង​សាស្ត្រាចារ្យ លោក សា​លីម អាប់​ឌុល ការី​ម ជា​សហប្រធាន​នៃ​គណៈ​កម្មា​ធិ​វិទ្យាសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល បាន​និយាយថា មេរោគ​បំលែងខ្លួន​ថ្មី​នេះ​ឆ្លង​លឿន​ជាង​មុន ៥០ ភាគរយ​។​

​លោក​បាន​បន្ថែមទៀតថា “​មិន​មាន​ភស្តុតាង​បង្ហាញថា វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​កូរ៉ូណា​ដើម​នោះ​ឡើយ​”​។​

​ក្រុម​អ្នកជំនាញ​បាន​ធ្វើ​ការសន្និដ្ឋាន​អំពី​ការប្រែប្រួល​រូបរាង​វីរុស​នៅ​អាហ្វ្រិក​ខាងត្បូង​ផ្អែក​តាម​ការវិភាគ​ពី​ទិន្នន័យ​ដែល​ប្រមូលបាន​ពី​ចង្កោម​វីរុស​កូរ៉ូណា​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស​។​

​ដោយ​មាន​មនុស្ស​ឆ្លង​ជាង ១,៣ លាន​នាក់ អាហ្វ្រិក​ខាងត្បូង​កត់ត្រា​ករណី​ឆ្លង​ច្រើនជាង​ប្រទេស​ដទៃ​ទៀត​នៅ​ទ្វីប​អាហ្វ្រិក ហើយក៏​មាន​អ្នកស្លាប់​ច្រើន​ជាង​គេ​ដែរ​គឺ ៣៧.១០៥ នាក់​។​

​រលក​ទី​ពីរ​នៃ​វីរុស​នេះ​បានដាក់​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ប្រព័ន្ធ​សុខាភិបាល​របស់​អាហ្វ្រិក​ខាងត្បូង​៕

​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង​ឆ្លង​លឿន​ជាង​មុន ៥០ ភាគរយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular