Home ព័ត៌មានអន្តរជាតិ តុលាការ​រដ្ឋធ...

តុលាការ​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ប្រកាស​លោក​ទូ​អាដេ​រ៉ា​ឈ្នះ​ការបោះឆ្នោត

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ តុលាការ​រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កាលពី​ថ្ងៃ​ចន្ទ​បាន​បញ្ជាក់​ពី​ជ័យជម្នះ​របស់​ប្រធានាធិបតី ហ្វូ​ស្ទីន អា​ឆេង ទូ​អាដេ​រ៉ា នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​មុន ប៉ុន្តែ​និយាយថា ចំនួន​អ្នក​ទៅ​បោះឆ្នោត ដែល​បង្ក្រាប​ដោយ​ក្រុម​ប្រដាប់អាវុធ គឺ​មាន​ចំនួន​ជាង​មួយ​ភាគបី​។​

​ប្រធាន​ចៅក្រម​លោក ដា​នី​ញែល​ឡេ ដា​លែ​ន ដែល​ធ្វើឱ្យ​មាន​សុពលភាព​ដល់​លទ្ធផល​ដែល​ផ្តល់ឱ្យ​លោក​ទូ​អាដេ​រ៉ា​ឈ្នះ ៥៣,១៦ ភាគរយ​នៃ​ការបោះឆ្នោត បាន​និយាយថា បុរស​អាយុ ៦៣ ឆ្នាំ​រូប​នេះ​ត្រូវបាន​ប្រកាស​ថា​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​សាជាថ្មី​។​

​តុលាការ​បាន​ដាក់​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ត្រឹម ៣៥,២៥ ភាគរយ ដែល​ជា​តួលេខ​រង​ផល​ប៉ះពាល់​ដោយសារ​អ្នកបោះឆ្នោត​ភាគច្រើន​មិន​អាច​ចេញទៅ​បោះឆ្នោត​បាន​។​

​ជ័យលាភី​រង​គឺ​អតីត​នាយករដ្ឋមន្ត្រី អា​នី​សេត ច​ច​ហ្គេស ដូ​ឡូហ្គេ​ឡេ ដែល​ទទួលបាន​សំឡេង​គាំទ្រ ២១,៦៩ ភាគរយ​។​

​លោក​ទូ​អាដេ​រ៉ា ជា​អ្នកបច្ចេកទេស​ខាង​បច្ចេកវិជ្ជា​ដែល​មាន​ប្រវត្តិ​ខ្លាំង​ខាង​គណិតវិទ្យា បាន​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ដំបូង​ក្នុង​ឆ្នាំ ២០១៦ បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​រាប់សិប​ពាន់​នាក់ និង បណ្តេញ​មនុស្ស​រាប់សែន​នាក់​ចេញពី​ផ្ទះសម្បែង​។​

​ប្រជាជន​ចំនួន​២​ភាគ​៣​នៃ​ប្រទេស​ក្រីក្រ​នេះ​គឺ​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ប្រដាប់អាវុធ ហើយ​លោក​ទូ​អាដេ​រ៉ា​ពឹងផ្អែក​លើ​ជំនួយ​ពី​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​និង​ការគាំទ្រ​ផ្នែក​យោធា​ពី​រុស្ស៊ី​និងរ​វ៉ាន់ដា​។​

​កាលពី​ថ្ងៃទី ១៩ ធ្នូ ក្រុម​ជីវពល​ចម្រុះ​ថ្មី​បាន​ព្យាយាម​រុល​មក​រដ្ឋធានី​បាង​ហ្គី ជា​ប្រតិបត្តិការ​មួយ​ដែល​លោក​ទូ​អាដេ​រ៉ា​និយាយថា​ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដោយ​អតីត​មេដឹកនាំ​មុន​របស់​លោក គឺ លោក ហ្វ្រង់​ស្វ័រ បូ​ហ្ស៊ីស​៕

​លោក ហ្វូ​ស្ទីន អា​ឆេង ទូ​អាដេ​រ៉ា ត្រូវបាន​ប្រកាស​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​សា​ជា​ថ្មី​របស់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular