Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិនិត្យ​និង​អ...

ពិនិត្យ​និង​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះបន្ទាន់​ស្រូវ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​មួយចំនួន​នៅ​ក្រុង​ពោធិ៍សាត់​និង​ស្រុក​បាកាន​

​ដោយ​:​រិ​ទ្ធិ​សែន​/​ខេត្តពោធិសាត់​: អភិបាលខេត្ត​ពោធិ៍សាត់​បាន​ចុះ​ពិនិត្យ​និង​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះបន្ទាន់​ស្រូវ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​មួយចំនួន​នៅ​ក្រុង​ពោធិ៍សាត់​និង​ស្រុក​បាកាន​គ្រា​ដែល​កំពង់​ជួប​ការខ្វះខាត​នៅតាម​តំបន់​មួយចំនួន ។​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរជំនាញ ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ ការងារ​បង្កបង្កើនផល និង​អន្តរាគមន៍​បូមទឹក ជួយសង្គ្រោះ​ស្រូវប្រាំង​ប្រជាពលរដ្ឋ ដែល​ឆ្ងាយ​ពី​ប្រព័ន្ធធារាសាស្ត្រ និង​ជួប​បញ្ហា​ខ្វះខាត នៅ​តំបន់​មួយចំនួន ក្នុង​សង្កាត់​លលក ស ក្រុង​ពោធិ៍សាត់ និង​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៨ មករា ២០២១ ម្សិលមិញ​នេះ ដោយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ បន្ត​ខិតខំ​បង្កបង្កើនផល និង​ថែទាំ​ដំណាំ​ស្រូវប្រាំង ដែល​កំពុងតែ​ឱ្យ​ផល​បានល្អ​ប្រសើរ ។​

​លោក​បាន​បញ្ជាក់ថា​បន្ទា​ប់​ពី​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ រយៈពេល​កន្លងមក បាន​វាយប្រហារ ក្រុង​-​ស្រុក​ចំនួន​៦ នៃ​ខេត្តពោធិ៍សាត់ បណ្តាលឱ្យ​រង​ការខូចខាត​ផ្ទៃដី​ស្រូវ ចំនួន​២០,៤១២​ហិកតា ក្នុងនោះ​យើង​បាន​ស្តារឡើងវិញ និង​ធ្វើ​លើក​ទី​២ សរុប​រួម​ចំនួន​៣៣,៥៤០​ហិកតា ដែល​ពូជស្រូវ​ទាំងអស់នោះ បានមក​តាមរយៈ​គណៈ​កម្ម​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular