នារី​វ័យក្មេង​ម្នាក់ ទ្រហោយំ បន្ទាប់ពី​ប្អូនប្រុស​សំណព្វចិត្ត ឲ្យ​មិត្ត​ភ័ក្ត្រ​ដេញតាម​វាយ ទាត់ ធាក់ ម៉ូតូ បណ្តាល​ឲ្យ​រង​ការខូចខាត

1260
ចែករម្លែក

ហួស​និយាយ ! នៅវេលា​ម៉ោង​៥ ល្ងាច​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ នារី​វ័យក្មេង​ម្នាក់ ទ្រហោយំ ក្នុង​សភាព​ស្តាយស្រណោះ បន្ទាប់ពី​ប្អូនប្រុស​សំណព្វចិត្ត ឲ្យ​មិត្ត​ភ័ក្ត្រ​ដេញតាម​វាយ ទាត់ ធាក់ ម៉ូតូ បណ្តាល​ឲ្យ​រង​ការខូចខាត បាក់បែក ស្តុក គ្រឿង មួយចំនួន ក្នុង​ហេតុផល ខឹង​បងស្រី​យក​ម៉ូតូ​ទៅវិញ មិន​ទុក​ឲ្យ​រូបគេ​ជិះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​អ្នកដំណើរ​តាមផ្លូវ ស្ថិតនៅ​លើផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​តា​ងួន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ នគរបាល​ប៉ុស្ដិ៍​កា​កាប​២ ចុះជួយ​អន្តរាគមន៍ នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ទើប​ដឹង​រឿង បងប្អូន​បង្កើត ឈ្លោះ​គ្នា​រឿង​ដណ្តើម​ម៉ូតូ​គ្នា​ជិះ ហើយ​នារី​ខាងលើ​ក៏​មិន​ប្តឹង ផ្តល់​អ្វី​ដែរ បាន​ត្រឹម​ទ្រហោយំ នឹក​ស្តាយ ស្រណោះ​ម៉ូតូ​ខ្លួន ហើយ​យកទៅ​ជួស ជុល​ខ្លួនឯង​៕ ដោយៈ​ចាន់តូ​

ហួសនិយាយ ! នៅវេលាម៉ោង៥ ល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នារីវ័យក្មេងម្នាក់ ទ្រហោយំ ក្នុងសភាពស្តាយស្រណោះ បន្ទាប់ពីប្អូនប្រុសសំណព្វចិត្ត ឲ្យមិត្តភ័ក្រ្តដេញតាមវាយ ទាត់ ធាក់ ម៉ូតូ បណ្តាលឲ្យរងការខូចខាត បាក់បែក ស្តុក គ្រឿង មួយចំនួន ក្នុងហេតុផល ខឹងបងស្រីយកម៉ូតូទៅវិញ មិនទុកឲ្យរូបគេជិះ បង្កឲ្យភ្ញាក់ផ្អើលអ្នកដំណើរតាមផ្លូវ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ក្រោយកើតហេតុភ្លាមៗ នគរបាលប៉ុស្ដិ៍កាកាប១ ចុះជួយអន្តរាគមន៍ នាំទៅសាកសួរនៅប៉ុស្តិ៍ ទើបដឹងរឿង បងប្អូនបង្កើត ឈ្លោះគ្នារឿងដណ្តើមម៉ូតូគ្នាជិះ ហើយនារីខាងលើក៏មិនប្តឹងផ្តល់អ្វីដែរ បានត្រឹមទ្រហោយំ នឹកស្តាយ ស្រណោះម៉ូតូខ្លួន ហើយយកទៅជួសជុលខ្លួនឯង៕ដោយៈចាន់តូ

Posted by Rasmei Kampuchea Daily on Wednesday, April 25, 2018