បន្ទាប់ពី​ត្រជាក់​ខ្លាំង​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​សប្តាហ៍​នេះ​


​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ប្រទេស​កម្ពុជា​ក្នុង​សប្តាហ៍​នេះ​បន្ត​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ ខ្ពស់ , ខ្យល់មូសុង​ឦសាន​ខ្សោយ​ធ្វើឱ្យ​ធាតុអាកាស​ចុះ​ទាប​ដល់​រង្វង់​១៣​អង្ស​សេ នៅ​កន្លែង​ខ្លះ និង​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ​ធ្វើឱ្យមាន​ភ្លៀង​ធ្លា​ក់នៅ លើ​ភាគ​ខាងកើត​និង​ខាងត្បូង​។ នេះ​បើ​យោងតាម​ការជូនដំណឹង​ស្តី​ការព្យាករណ៍​អាកាសធាតុ​នៅ ថ្ងៃទី​១៩ ខែ​កម​រា ឆ្នាំ​២០២១ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​នៅក្នុង​សេចក្តីជូនដំណឹង​ស្តី​ការ​ព្យាករ​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​២០ -២៦ ខែមករា​បាន​បញ្ជាក់ថា​ប្រទេស​កម្ពុជា កំពុង​ទទួលរង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់ និង ខ្យល់មូសុង​ឦសាន​ខ្សោយ និង​នៅ​ពីថ្ងៃ​ទី​២៣-២៦ ខែមករា នឹង​ទទួល​ឥទ្ធិពល​ពី​កម្រិត​សម្ពាធ​ទាប​ខ្សោយ ។​

​ស្ថានភាព​បែប​ខាងលើនេះ​នឹងធ្វើ​ឲ្យ បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៧-២ ២ អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-៣០​អង្សា​សេ​។ នៅ​អំឡុង​ពីថ្ងៃ​ទី​២៣-២៦​ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៥ និង​អតិបរមា មាន​ពី​៣០-៣៤​អង្សា​សេ​, អាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម នៅ​តំបន់​ទំនាប​ភាគខាងត្បូង ។​

​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៣-១៨​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧-២៩​អង្សា​សេ ។ នៅ​អំ ឡុង ពីថ្ងៃ​ទី ២៣-២៦​ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី​១៩-២១​អង្សា​សេ និង សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣២​អង្សា​សេ និង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ។​

​ដោយឡែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣-២៥​អង្សា​សេ​, សីតុណ្ហភាព​អតិបរមា មាន​ពី​២៩-៣១ អង្សា សេ​។ នៅ​អំឡុង​ពីថ្ងៃ​ទី​២៣-២៦ ខែមករា​អាចមាន​ភ្លៀង​ផ្គរ​រន្ទះ​ពី​ខ្សោយ​ទៅ​បង្គួរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular