ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំងៈ ក្រសួងបរិស្ថាន កាលពីម្សិលមិញបានផ្តល់ពូជគោ មាន់ និង ថាមពលអគ្គីសនីដើដោយពន្លឺព្រះអាទិត្យ ដល់ប្រជាពលរដ្ឋ ដែលជាសមាជិកសហគមន៍ទឹកធ្លាក់ស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ក្រោមអធិបតីភាព លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក អម សុភាអភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងបរិស្ថាន អជ្ញាធរស្រុក ឃុំ ភូមិ និងសហគមន៍ជាច្រើនរូប។
ក្នុងឱកាសនោះលោក សាបូ អូហ្សាណូ បានមានប្រសាសន៍ថាៈ ពូជគោដែលផ្តល់ជូនមានចំនួន ៣៩ក្បាល ពូជមាន់ចំនួន៤៨៥ក្បាល និង ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង ៣៣គីឡូវ៉ាត់។
អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការផ្ដល់ពូជគោ និងពូជមាន់ នេះ ដើម្បីបង្កើតមុខរបរនិងប្រាក់ចំណូលគ្រួសារ លើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍន៍សហគមន៍ឲ្យមានការរីកចម្រើនក្នុងគោលដៅជួយថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពនៅសហគមន៍តំបន់ទឹកធ្លាក់ស្រែអំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ៕