Home ព័ត៌មានសំខាន់ៗ ចិន​នឹង​បញ្ចេ...

ចិន​នឹង​បញ្ចេញ​នាវា​ដឹក​យន្តហោះ​ទី​៣​និង​យន្តហោះ​បំបាំងកាយ​នៅ​ឆ្នាំនេះ​

​ប្រែ​សម្រួលៈ​វាសនា​៖ គេ​រំពឹងថា​ចិន​នឹង​បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ទី​៣​នៅ​ឆ្នាំ​២០២១ និង​ដាក់​អោយ​ប្រើ​ក្នុង​សេវា​កងទ័ព​ជើង​ទឹក​នៅ​ម្តុំ​ឆ្នាំ​២០២៥ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​។​

​សារព័ត៌មាន​ចិន​ពីរ​បី​បាន​និយាយថា នាវា​ដែល​គេ​ស្គាល់​ត្រឹមតែ​Type 003​កំពុង​ត្រូវបាន​សាងសង់​ដំឡើង​នៅ​កន្លែង​ផលិត​នាវា​មួយ​នៅ​ក្រុង​សៀង​ហៃ​និង​នៅសល់​តែ​ប៉ុន្មាន​ខែ​ទៀត​នឹង​សង់​រួចរាល់​ហើយ​​បញ្ចេញ​ចូលក្នុង​សមុទ្រ​។​

​ព័ត៌មាន​ស្តីពី​ការបញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ទី​៣​នេះ​កើតឡើង​បន្ទាប់​ពី​កាលពី​ខែតុលា​ចិន​បាន​អះអាង​ថា នាវា​ផ្ទុក​យន្តហោះ​ទី​២​របស់​ខ្លួន​ត្រៀម​បំរើ​ក្នុង​វិស័យ​យោធា​ក្រោយពី​ទាហាន​បាន​អនុវត្ត​ការ​​ហ្វឹកហាត់​លើ​វា​ជាមួយនឹង​ការបាញ់​គ្រាប់​និង​ចុះឡើង​យន្តហោះ​ពិតៗ​ជា​បន្តបន្ទាប់​។​

​នាវា​ផ្ទុក​យន្តហោះ​ទី​៣​របស់​ចិន​នឹង​ត្រូវ​ដាក់​អោយ​សាកល្បង​បន្ទាប់​ពី​ការបញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ទី​២​ឈ្មោះ​សាន់​ទុង​ពី​កន្លែង​សាងសង់​នៅ​ឆ្នាំ​២០១៩​។​ក្នុង​រូប ជា​នាវា​សាន់​ទុង​(Shandong)​ចត​នៅ​​កំពង់ផែ​ទ័ពជើងទឹក​នៅ​ក្រុង​សាន់​យ៉ា របស់​ចិន​ភាគខាងត្បូង​

​ទោះ​ជា​យោធា​ចិន​មិន​បាន​ប្រកាស​លម្អិត​អំពី​នាវា​ដ៏​មាន​អំណាច​នេះ ក៏​អង្គភាព​សារព័ត៌មាន​រដ្ឋ​ចិន​ចំនួន​៣​បាន​ព្រលយ​អំពី​កាលបរិច្ឆេទ​នៃ​ការបញ្ចេញ​នាវា​នេះ​ដោយ​ទូរទស្សន៍​រដ្ឋ​ចិន​CCTV​បាន​​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ថា នាវា​Type 003​ទំនងជា​នឹង​ព្រលែង​ចូល​សមុទ្រ​នៅ​ឆ្នាំ​នេះ​។​

​ការបញ្ចេញ​ដំណឹង​របស់​CCTV​កើត​ឡើង​ក្រោយ​ពី​ទស្សនា​វ​ដ្តី​យោធា​ចិន​Ordnance Industry Science Technology​បានបង្ហាញ​រូបភាព​នៃ​ទីតាំង​សង់​នាវា​នៅ​សៀង​ហៃ​និង​ថា​វា​ត្រូវ​ចំណាយពេល​២​ឆ្នាំ​ដើម្បី​បំពាក់​គ្រឿង​បរិក្ខារ បញ្ចប់​ការ​ធ្វើតេស្តិ៍​សាកល្ប​ងខាង​ក្នុង​និង​សាកល្បង​ក្នុង​សមុទ្រ​។​

​បើ​តាម​ការប៉ាន់ស្មាន​នាវា​នេះ​នឹង​ដាក់​អោយ​ដំណើរការ​ក្នុង​សេវា​កងទ័ព​ជើង​ទឹក​នៅ​ចន្លោះ​ឆ្នាំ​២០២៤​និង​២០២៥​។​

​ចំណែក​កាសែត​រដ្ឋ​ចិន​Global Times​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា «​ឆ្នាំ​២០២១ ជា​ឆ្នាំ​ពោរពេញ​ដោយ​ការរំពឹង​ទុក រួម​មាន​នាវា​ដឹក​យន្តហោះ​Type 003​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​H-20៕

​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​H-20​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយគ្លេអ៊ែ​រ ត្រូវ​រំពឹងថា​នឹង​ត្រូវ​ចិន​បញ្ចេញ​នៅ​ឆ្នាំ​២០២១​នេះ​ដែរ​បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​អួតអាង​កន្លងមក​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular