ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី បានដឹកនាំកិច្ចប្រជុំការងារ ចំនួន២ នៅខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំ ពិធីសម្ពោធអគារបឋមសិក្សា សម្តេច ជា ស៊ីម និងពិធី ចែកសញ្ញាបត្រ ដល់និស្សិត។
កិច្ចប្រជុំនេះ បានតាមដានវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ អគារបឋមសិក្សា សម្តេច ជា ស៊ីម ចំនួន១ខ្នង កម្ពស់ ២ ជាន់ មាន ១០ បន្ទប់ និងសមិទ្ធផលនានា និងបានតាមដានវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធី ចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ សាកលវិទ្យាល័យជាតិ បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕/V-PC