ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬ មានរឿងរាវអ្វីមួយចូលមកគួរឱ្យសប្បាយចិត្តណាមួយផង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររស់ផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះនិងម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាប្រសើរជាងមុន៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកអាចទទួលរងការខកបំណងបន្តិចបន្តួច ហើយធ្វើអ្វីក៏តែងជួបនូវឧបសគ្គចំពោះមុខផង ម្ល៉ោះហើយត្រូវអត់ធ្មត់តស៊ូបន្តិចទើបគ្មានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកតោងមានការរវៀសរវៃញាប់ដៃញាប់ជើង ហើយពិសេសបើមានការប្រកបរបររយះពេលខ្លីៗតែងហុចផ្លែផ្កាគួរជាទីពេញចិត្តមកវិញផង។ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែងបន្តិច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំនាគ្រាខាងមុខហើយត្រូវមកដេកសោកស្តាយក្រោយ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះបើទើបីដួងរាសីស្រុតចុះ ប៉ុន្តែបើលោកអ្នកចេះមើលស្ថានការណ៍និងប្រឹងប្រែងតែងសម្រេចជោគជ័យមកវិញជានិច្ច។ក្រៅពីនេះលោកអ្នកមិនគប្បីមាត់ប៉ប៉ាច់ប៉ប៉ោចច្រើនឡើយបើពុំនោះទេប្រយ័ត្នឥតការអ្វីសោះនាំបញ្ហាដាក់ខ្លួន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដួរក្នុងថ្ងៃនេះជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ការធ្វើដំណើរកាត់វាលកាត់ព្រៃចូរប្រយ័ត្នសត្វអសិរពិសតាមទិចខាំដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចូលចិត្តលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជម្លោះវិវាទនៅក្បែរគ្នាមិនសុខ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងងាយភ្លាំងភ្លាត់ និង ជួបបញ្ហាច្រើនចំពោះមុខ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ការរស់នៅក្នុងរង្វង់គ្រួសារទាំងស្ត្រីបុរសជួបបញ្ហាស្មុគស្មាញនិងបង្កថ្នាំងថ្នាក់គ្នាច្រើន ហើយទាល់តែខិតខំកាត់បន្ថយជម្លោះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរដែរទេ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការផុយស្រួយជម្លោះវិវាទណាស់គួរប្រយ័ត្នប្រយែងសម្តីបន្តិច ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬប្រកបការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តផង។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាស គេអាចយកមកសងវិញទៀតផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬស៊ីញ៉េឯកសារអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនថាទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះមួយចំនួនមកវិញផង។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងពេញចិត្តជានិច្ច។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចត្រីនឹងទឹកនារដូវខែវស្សា៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយកើតនូវបញ្ហាទំនាស់ជាមួយអ្នកដទៃណាស់ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅតែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះបាត់របស់របរបន្តិច។
រីឯសម្ព័ន្ធគូស្នេហ៍កំលោះក្រមុំកុំគប្បីយកភាពមោហៈទោសៈដាក់ខ្លួននាំតែកើតរឿងរាវរកាំរកូសឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងនិងត្រូវសន្សឹមៗទើបពុំមានបញ្ហាចោទឡើង។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេពិសេសពេលយប់ព្រលប់គប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយជួបបញ្ហាណាស់។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកើតមានការនឿយណាយនិងអស់សង្ឃឹមច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរទេហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខច្រើនរឿងផង។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខព្រោះតែមានការយកចិត្តទុកដាក់គ្នាប្រសើរឡើងវិញ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានការជឿនលឿនទៅមុខសន្សឹមៗហើយធ្វើអ្វីក៏មានក្រុមមនុស្សជួយជ្រោមជ្រែងផង។ការរស់នៅជួបនូវបញ្ហាចម្រូងម្រាសខ្លះៗយាយីប៉ុន្តែយ៉ាងណាក៏មិនមានអ្វីកើតឡើងធំដុំគួរកត់សម្គាល់ប៉ុន្មានទេ។ដោយឡែកនៅថ្ងៃនេះដែរការធ្វើជំនួញឆ្ងាយជិតអាចរកផលកម្រៃគ្រាន់ជាទីពេញចិត្តមួយចំនួនផង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីវិញមានការកក់ក្តៅនិងយកចិត្តទុកដាក់គ្នាដូចសព្វមួយដង៕
ឆ្នាំច
រាសីស្រុតចុះ។ថ្ងៃនេះទោះលោកអ្នកធ្វើអ្វីៗមិនអាចលោភលន់បានទេពីព្រោះងាយខកបំណងនិងជួបផលលំបាកតូចធំណាស់។ការរស់នៅក្នុងផ្ទះសម្បែងក៏ងាយផ្ទុះជម្លោះវិវាទណាស់ដែរគប្បីមានការខន្តីនិងបើកចិត្តឱ្យទូលាយទើបគ្មានរឿងរាវចម្រូងចម្រាសកើតមានឡើង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីមើលផ្លូវអាក្រក់ចំពោះគ្នាប្រយ័ត្នកើតជាទម្លាប់អាក្រក់ហើយកើតតែបញ្ហា មិនចេះចប់មិនចេះហើយ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ហើយពិសេសតែងកើតរឿងសៅហ្មងចំពោះមុខច្រើនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័ស ហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរកាំចិត្តព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះចុះចាញ់គ្នាប៉ុន្មានទេ៕