តារា ០០៧ នឹងចូលរួម​សម្ភោ​ធ “#​ទីលាន​សុវត្ថិភាព “

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កំពូល​តារា​សម្តែង ០០៧ ជេ​ម ប៊​ន ( James Bond) លោក ដា​នី​ញែ​ល ក្រេង (Daniel Craig) នឹងចូលរួម​សម្ពោធ #​ទីលាន​សុវត្ថិភាព ដំបូង​គេ​បង្អស់​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែមករា ខាងមុខ ។ កម្មវិធី​នេះ​នឹងត្រូវ​រៀបចំ ឡើង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ក្រោម​ការសម្របសម្រួល​ដោយ​កម្ម​វិធិ​អភិ​វ​ឌ្ឈ​ន៍​អង្គការ សហប្រជាជាតិ នៅ​កម្ពុជា (UNDP-Cambodia)​។

​កម្មវិធី​នេះ នឹងត្រូវ​ផ្សាយ ផ្ទាល់​នៅ​ម៉ោង ០៧:៣០ ល្ងាច នៅលើ​គេហទំព័រ UNDP Cambodia នៅ​ថ្ងៃទី​២២ ខែមករា​។

​មកដល់ពេលនេះ លោក ដា​នី​ញែ​ល ក្រេង គឺជា​អ្នកស្វែងរក​ការគាំទ្រ​សកល​របស់​អង្គការ សហប្រជាជាតិ​សម្រាប់​ការលុបបំបាត់​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ នាឱកាស នោះ លោក នឹង​ចែករំលែក​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​នេះ និង​ការធ្វើការ​រួមគ្នា​ជាមួយ​គាត់​ក្នុងការ​បញ្ចប់​បញ្ហា​មួយ​នេះ​ដែល​នៅតែ​បន្ត​ឆក់យក​ជីវិត​ប្រជាជន​រាប់ពាន់នាក់​ក្នុង​មួយឆ្នាំ​។

​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​ឆ្នាំ ២០២០ បានសម្លាប់​មនុស្ស​ចំនួន ១៧​នាក់​កើន ឡើង ៤២ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​មនុស្ស ១២ នាក់​កាលពី​ឆ្នាំមុន​។​

​ជាមួយគ្នានេះដែរ​ចាប់ពី​ខែមករា​ដល់​ខែធ្នូ​ឆ្នាំ ២០២០ មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ បានធ្វើ​ឲ្យ មនុស្ស​រងរបួស​ចំនួន ៣៦ នាក់​ថយចុះ ២៧ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៩ ចំនួន ៤៩ នាក់​និង​ពិការ​ចំនួន ១២ នាក់​ធ្លាក់ចុះ ២៥ ភាគរយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៩ ។​ ​សរុប​ក្នុង​ឆ្នាំ ២០២០ កម្ពុ​ជាមាន​ជនរងគ្រោះ​ដោយសារ​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៦៥ នាក់​ធ្លាក់ចុះ ១៦ ភាគរយ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular