Home ព័ត៌មានអន្តរជាតិ ប្រទេស​១០​លើ​...

ប្រទេស​១០​លើ​ពិភពលោក​មិនទាន់​មានកូ​វីដ​សូម្បី​មួយ​ករណី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កូវី​ដ​១៩​បាន​ឆ្លង​ពាសពេញ​ពិភពលោក​ចាប់តាំងពី​ការ​ផ្ទុះឡើង​ដំបូង​នៅ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ ប៉ុន្តែ​នៅ​មាន​ប្រទេស​មួយចំនួន​តូច​ពុំ​មានកូ​វីដ​សូម្បី​១​ករណី​។​

​មាន​អ្នក​ឆ្លងកូវី​ដ​ចំនួន ៩៥ លាន​នាក់​ត្រូវបាន​កត់ត្រា​នៅ​ទូទាំង​ពិភពលោក ហើយ​វីរុស​នេះ​ត្រូវបាន​រកឃើញ​នៅ​គ្រប់​ទ្វីប​ទាំង​អស់​រួម​ទាំង​ទ្វីបអង់តាក់ទិក ប៉ុន្តែ​មាន​ប្រទេស​ចំនួន ១០​នៅ​មិនទាន់​​មាន​ករណី​កូ​វីដ​នៅឡើយ​ទេ​។​

​ភាគច្រើន​នៃ​បណ្តា​ប្រទេស​ដែល​អាច​រួចផុត​ពី​ជំងឺ​រាតត្បាត​គឺជា​ប្រទេស​ស្ថិតនៅលើ​កោះ​ដាច់ស្រយាល​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​

​ប្រជាជាតិ​ទាំងអស់នេះ​បាន​ចាត់វិធានការ​ភ្លាមៗ​បន្ទាប់​ពី​ជំងឺ​រាតត្បាត​ចាប់ផ្តើម​លុកលុយ​ពិភពលោក​ដោយ​ដាក់ចេញ​វិធានការណ៍​តឹងរ៉ឹង​រួម​មាន​ការបិទ​ព្រំដែន​និង​កំណត់​ពេល​ធ្វើ​ចត្តា​ឡី​ស័ក​​សម្រាប់​អ្នក​មក​ដល់​ថ្មី​។ ត្បិត​ពុំ​មាន​ករណី​កូវី​ដ​សោះ ក៏​កោះ​តុង​ហ្គា​នៅ​តែ​ដាក់​បម្រាម​គោចរ​ពេលយប់​ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​ដល់​ម៉ោង ៥ ព្រឹក​។​

​ហើយ​ប្រទេស​ទាំង​១០ ដែល​ពុំ​ទាន់​មានកូ​វីដ​សោះ​នោះ​រួមមាន ទូ​វ៉ា​លូ តុង​ហ្គា តូ​កេលូ សេន​ហេឡេណា ភី​ត​ខេន​អាយ​លែ​ន ឃុ​គ​អា​យ​លែ​ន គី​រី​បាទី ណៅ​រូ នី​យូ និង​ប៉ា​ឡូ​៕

ប្រទេស​ទូ​វ៉ា​លូ តុង​ហ្គា តូ​កេលូ សេន​ហេឡេណា ភី​ត​ខេន​អាយ​លែ​ន ឃុ​គ​អា​យ​លែ​ន គី​រី​បាទី ណៅ​រូ នី​យូ និង​ប៉ា​ឡូ នៅ​មិនទាន់​មាន​កូវី​ដ​សូម្បី​មួយ​ករណី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular