Home ព័ត៌មានអន្តរជាតិ ត្រាំ​ប្រកាស​...

ត្រាំ​ប្រកាស​ដក​បំរាម​ការធ្វើដំណើ​រ​ចូល​អាម៉េរិក តែ​ក្រុម​របស់​ចូ បៃ​ដិន ថា​”​ទេ​”

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​អាម៉េរិក​ជិត​ចូលកាន់​តំណែង ចូ បៃ​ដិន បាន​ប្រញាប់ប្រញាល់​ច្រាន​ចោល​ការប្រកាស​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ដែល​​ថា បំរាម​កូវី​ដ​១៩​លើ​អ្នក​ដំណើរ​មក​ពី​ភាគច្រើន​នៃ​ទ្វីបអឺរ៉ុប និង​ប្រេ​ស៊ីល​នឹង​ត្រូវ​ដកចេញ ដែល​នេះ​បង្ហាញ​អំពី​ការខ្វែងគំនិត​គ្នា​អំពី​អន្តរកាល​អំណាច​។​

​លេខា​ព័ត៌មាន​របស់​បៃ​ដិន បាន​សរសេរ​បង្ហោះ​ថា « តាម​ដំបូន្មាន​ក្រុម​វេជ្ជសាស្ត្រ​របស់​យើង រដ្ឋាភិបាល​អាម៉េរិក​មិន​មាន​បំណង​ដកចេញ​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅ​ថ្ងៃ​២៦​មករា​ទេ​។​តាមពិត​យើង​មាន​​ផែនការ​ពង្រឹង​វិធានការ​សុខភាព​សាធារណៈ​លើ​ការធ្វើដំណើរ​អន្តរជាតិ ដើម្បី​ការបន្ថយ​ការឆ្លង​រាលដាល​កូវី​ដ​១៩​បន្ថែម​។​ដោយសារ​ការឆ្លង​រាលដាល​កាន់តែ​អាក្រក់​ទៅ និង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មីៗ​កំពុង​​លេចឡើង​នៅ​លើ​ពិភពលោក វា​មិន​ជា​ពេល​ត្រូវ​ដកចេញ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អន្តរជាតិ​ទេ​»​។​

​មុន​នេះ​ប៉ុន្មាន​នាទី ប្រធានាធិបតី​ជិត​អស់តំណែង ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​បណ្តាញ​សង្គម Psaki​ថា លោក​នឹង​ដក​បំរាម​ការធ្វើដំណើរ​មក​ពី​អឺរ៉ុប​និង​ប្រេ​ស៊ីល​តែ​បំរាម​លើ​អ្នកដំណើ​មកពី​​ចិន​និង​អ៊ីរ៉ង់​នៅ​រក្សាទុក​ដដែល​។​

​លោក​ថា ការ​ធ្វើ​ដូច្នេះ​ជា​វិធី​ល្អ​បំផុត​ដើម្បី​ការពារ​ជនជាតិ​អាម៉េរិក​កុំអោយ​ឆ្លងកូវី​ដ​១៩ ហើយ​អាច​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់​ថា ត្រាំ​បានប្រកាស​បំរាម​មួយ​ដំបូង​កាលពី​ថ្ងៃ​៣១​មករា ឆ្នាំ​២០២០​លើ​អ្នកដំណើរ​មិន​ជា​ជនជាតិ​អាម៉េរិក​មក​ពី​ចិន​ដើម្បី​រារាំង​ការឆ្លង​រាលដាល​កូវី​ដ​១៩ ។​បំរាម​នេះ​ត្រូវបាន​ពង្រីក​ដល់​ប្រទេស​​នៅ​អឺរ៉ុប​កាលពី​ថ្ងៃ​១៤​មីនា​និង​ពេញ​ពិភពលោក​នៅ​ពេល​វីរុស​កូរ៉ូណា​វាយប្រហារ​ពេញបន្ទុក​។​

​ការប្រកាស​ផ្ទុយគ្នា​នេះ​បាន​កើតឡើង​ចំ​ថ្ងៃ​ដែល​អាម៉េរិក​បាន​អះអាង​ថា​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​នៅក្នុង​ប្រទេស​នេះ​ឡើង​ដល់​ជិត​៤​សែន​នាក់ និង​ឆ្លង​ជាង​២៤​លាន​នាក់​៕

​អ្នកនាំពាក្យ​របស់​បៃ​ដិន ច្រាន​ចោល​ការប្រកាសរ​បស់​ត្រាំ អំពី​ការដក​បំរាម​លើ​អ្នកដំណើរ​អន្តរជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular