ដោយ: រ៉ាម៉ន / ភ្នំពេញ: កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ ចុះសួរសុខទុក្ខ លោក សរ សុភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ថា លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ មានជំងឺដំបៅពោះវៀនធំ និងខ្នែងពោះវៀន បានធ្វើការវះកាត់ដោយជោគជ័យ តែក្រុមគ្រូពេទ្យត្រូវឱ្យសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យវិសាលសុខបន្តរហូតជាសះស្បើយ បានឱ្យចេញពីមន្ទីរពេទ្យ។
ក្នុងឱកាសនោះ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានជូនពរលោកមេបញ្ជាករឱ្យឆាប់ជាសញស្បើយហើយបានចូលបម្រើការងារវិញ ក្នុងនាមជាប្រធាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ និងជាម៉ែជាឪផង លោកស្រីអភិបាលខណ្ឌក៏បាននាំយកថវិកាខ្លះទៅជូនលោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ សម្រាបចូលរួមចំណែកក្នុងការឱ្យថ្លៃពេទ្យព្យាបាល៕