ដោយ: ប.ជ័យ / បន្ទាយមានជ័យ: យោធានិងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងនគរបាលស្រុកស្វាយចេក បានឃាត់ខ្លួនមេខ្យល់ម្នាក់ ពាក់ព័ន្ធរត់ពន្ធ ជួញដូរមនុស្សឆ្លងដែនពីកម្ពុជាទៅថៃ ហើយបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ខែមករាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ប៉ិក ឌត ឬ ប៉ិក ដូត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជននេះ ត្រូវបានកម្លាំងយោធាកងការពារព្រំដែន៥០៣ នៃយោធភូមិភាគតី៥ ល្បាតឃើញមុខសញ្ញា៣នាក់ នេះកំពុងជូនពលករខ្មែរប្រុស ស្រីចំនួន១១នាក់ ក្នុងនោះក្មេងតូចអាយុ០៣ខែ០១នាក់ លួចរត់ពន្ន្ធមនុស្សដែនពីកម្ពុជា ទៅថៃ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិចំការគ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីម៉ោង១០យប់ថ្ងៃទី១៦ខែមករាឆ្នាំ២០២១ ។
ហើយបានបញ្ជូនជនសង្សូ័យនេះ អោយជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសាកសួរ។ ចំណែកពលករប្រុស ស្រីទាំង១១នាក់ ក្នុងនោះក្មេងប្រុសតូច០១នាក់ នាំទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសំចតឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឡាយ គឺមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃនគរបាលខេត្តបន្ទយមានជ័យ បានឲ្យដឹងថា៖ជនសង្ស័យមានឈ្មោះ ប៉ិក ឌតឬប៉ិក ដូត បានសារភាពថា ខ្លួននិងបក្សពួកគេចំនួន០២នាក់ទៀត។ តែពួកគេឈ្មោះ ឡុំ ភេទប្រុសនិងឈ្មោះថា ភេទប្រុស បានធ្វើសកម្មភាពនាំមនុស្ស(ពលករខ្មែរទៅថៃ ដូចខាងលើចំនួន១១នាក់ ទាំងក្មេងប្រុសតូច០១នាក់ ឆ្លងដែនទៅធ្វើការនៅប្រទេសថៃនោះ ដោយយកកម្រៃជូនឆ្លងដែនថ្លៃ១០០បាត/ម្នាក់។ ពេលពួកខ្លួននាំពលករដើរទៅដល់ចំណុចខ័ណ្ឌនៃព្រំដែន ត្រូវបានកម្លាំងយោធាខ្មែរឃាត់ខ្លួន។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕