ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាកាលពីថ្ងៃទី ១៨ ខែ មករា បានចេញសេចក្តីសម្រេចតែងតាំង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិង អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនៅក្រុងសៀមរាបខេត្តសៀមរាប។
គួរជម្រាបជូនរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាសហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាបកាលពី ថ្ងៃទី៨ ខែកញ្ញា ២០២០ ដោយមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន និង មានអនុប្រធាន២រូបគឺលោក ជា សុផារ៉ា ឧប នាកយរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនិយកម្ម និង សំណង និង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជាអនុប្រធានអចិ ន្ត្រែយ៌និងមានសមាជិកចំនួន ១៥ រូប ក្នុងនោះមានរដ្ឋមន្ត្រី៣រូបមកពីក្រសួងទេសចរណ៍ ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈនិងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ចំណែកសមាជិកជ្សេងទៀតមានមានវត្តមានរបស់មន្ត្រីមកពីក្រសួងធនធានទឹកនិងឧតុនិយម និង ក្រសួងអភិវឌ្ឍន៍ជនបទ នោះទេ ៕