ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ពង្សាវតារ
(ពង់-សាវ៉ៈដា)
នាមសព្ទ
( បា. វំស; សំ. វំឝ + អវតារ “ដំណើរឆ្លងចុះ, ការឃ្លាតនៃវង្សត្រកូល ” ) រឿងរ៉ាវតាមលំដាប់នៃវង្សត្រកូល, ប្រវត្តិដែលឆ្លងពីសង្កាត់មួយមកសង្កាត់មួយ, ដំណើរសេចក្ដីសម្ដែងអំពីតំណនៃវង្សត្រកូល
ពង្សាវតារកម្ពុជរដ្ឋ; ពង្សាវតារលោក ។ ( ព.សា. ) លុប ពង់ ចេញនៅត្រឹមតែ សាវតារ និយាយក្លាយមកទៀតជា សៅវតារ ។
ជីវប្បវត្តិ
(ជីវ៉ាប់ ប៉ៈ-វាត់)
នាមសព្ទ
( បា. សំ. ) សេចក្ដីតំណាល អំពីជីវភាពរបស់បុគ្គល, ពង្សាវតារបស់មនុស្សម្នាក់ៗ តាំងពីកើតមក ដរាបដល់ក្ស័យជីវិត
គប្បីស្រាវជ្រាវ សិក្សា នូវជីវប្បវត្តិរបស់រដ្ឋបុរសទាំងឡាយ ។
ជើងកញ្ជុំ
នាមសព្ទ
ឈ្មោះភូមិ១ក្នុងស្រុកទ្រាំង; ក្នុងពង្សាវតារ ហៅថា ព្រះបាទជាន់ជុំ ។
និពន្ធ
(និពន់)
កិរិយាសព្ទ
(បា.) តែងឡើង, ចងក្រង, រៀបរៀង
និពន្ធពង្សាវតារ, និពន្ធរឿងប្រលោមលោក; ដែលចងហើយ; ដែលតែងហើយ, ដែលសម្រេចឲ្យមានកម្រិតហើយ,…: រឿងនិពន្ធ ។
គុណសព្ទ
(បា.) តែងឡើង, ចងក្រង, រៀបរៀង
និពន្ធពង្សាវតារ, និពន្ធរឿងប្រលោមលោក; ដែលចងហើយ; ដែលតែងហើយ, ដែលសម្រេចឲ្យមានកម្រិតហើយ,…: រឿងនិពន្ធ ។
នាមសព្ទ
ចំណង (សេចក្ដី), សេចក្តីតែង, ពំនោល ។ ល ។ ( រ. ស. )
ព្រះនិពន្ធ, ព្រះរាជនិពន្ធ គឺសេចក្ដីដែលស្ដេចទ្រង់តែង, ទ្រង់រៀបរៀង ( ម. ព. រាជនិពន្ធ ផង ) ។
បវត្តិ
(ប៉ៈវ័ត)
នាមសព្ទ
( បា. បវត្តិ; សំ.ប្រវ្ឫត្តិ ) ដំណឹង; ការប្រព្រឹត្តទៅ ឬការប្រព្រឹត្តរៀងមក; ពង្សាវតារ, របាក្សត្រ ។ បវត្តិការណ៍ ឬ បវត្តិហេតុ ( ប៉ៈវ៉ាត់-តិ– ) ហេតុ, ដំណើរនៃបវត្តិ ។ បវត្តិកាល បច្ចុប្បន្នកាល ។ បវត្តិរូប ដំណឹង; រឿងរ៉ាវ; ពង្សាវតាររបស់រូបបុគ្គលនីមួយៗ ។ បវត្តិសាស្ត្រ ឬ ប្រវត្តិសាស្ត្រ គម្ពីរ, ក្បួនសម្ដែងអំពីពង្សាវតារឬអំពីរបាក្សត្រ, អំពីសន្ដតិវង្ស ។