Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​ឃុំខ្...

តុលាការ​ឃុំខ្លួន​មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម រហស្សនាម អា ឆ្មា​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម រហស្សនាម អា ឆ្មា បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​ក្រោម​ការចោទប្រកាន់​ពីបទ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​បាន បង្ហាញថា បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ឆក់​ខ្សែ​.​ក នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២៖៥០​នាទី​រសៀល ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​មុខផ្ទះ​ជួល​លេខ​១៤០ ផ្លូវ​លេខ​២៧១​ហ្សិត សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។​

​ជនសង្ស័យ​ឈ្មោះ សាត សុ​វ​ឌ្ឍ​នា រហស្សនាម អា ឆ្មា ជា​មុខសញ្ញា​ចោរឆក់​យ៉ាងសកម្ម ទើប​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​កែប ចាប់ខ្លួនបាន កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ នៅតាម​ផ្លូវ ក្នុង​ទឹកដី​ខេត្ត​កែប ។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ។​

​សមត្ថកិច្ច​បញ្ជាក់ថា​ដំណើររឿង នេះ គឺ ជនរងគ្រោះ​ឈ្មោះ ស៊ិន ដា​នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ត្រូវបាន​ជនសង្ស័យ​ទាំង​២​នាក់ ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក មួយ​ខ្សែ ខណៈ​ចុះ​ពីលើ Pass App ហើយ​ក្រុម​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​

​រយៈពេល​ជាច្រើន​ខែក្រោយ​មក ទើប​សមត្ថកិច្ច​តាម​ចាប់ខ្លួន​មុខសញ្ញា​ចោរឆក់ រហស្សនាម អា ឆ្មា បាន​នៅ​ខេត្ត​កែប តាម​ដីកា​បញ្ជា​អោយចូល​ខ្លួន​របស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular