ដោយៈអង្គារ៍ហេង/ភ្នំពេញ: ក្រុមម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ១៣នាក់ ដែលបានឈប់យាន្តជំនិះ ទៅបន្ទោរបង់ នៅតាមដើមឈើ តាមសួនច្បារ តាមទីសាធារណៈ នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ផងនោះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ត្រូវបាន លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ហើយបានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង ឲ្យបាញ់លាងសំអាតកន្លែង ដែលពួកគាត់បន្ទោរបង់រួចទើបអនុញ្ញាតអោយត្រឡប់ទៅវិញ។
រដ្ឋបាលខណ្ឌ សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និង សូមរកកន្លែង បន្ទោរបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ព្រោះទង្វើបែបនេះបង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនយ៉ាងខ្លាំង៕