ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំងៈ ថវិការបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ត្រូវបានឧត្ថម្ភជូនដល់សមាជិក ដែលបានទទួលមរណៈភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ។ ការប្រគល់ថវិកានេះធ្វើឡើងដោយ គណៈកម្មាធិការមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ស្រ៊ី សុវណ្ណ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន តំណាងលោកឧត្តមសេនីយ៍ទោ ខូវ លី។
ថវិកានោះមានចំនួន ៦.០០០.០០០រៀល (ប្រាំមួយលានរៀល) បានឧបត្ថម្ភដល់លោកស្រី សួង ផល្លី ត្រូវជាភរិយា របស់សព លោកអនុសេនីយ៍ឯក ពេជ សុភាព មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលខ្ពស់ នៃអធិការដ្ឋាននគរបាល ស្រុកទឹកផុស ដែលបានទទួលមរណ:ភាព កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយជម្ងឺដាច់សរសៃរឈាមក្រពះ៕