Home ព័ត៌មានជាតិ សេដ្ឋកិច្ច រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាល​ជួយ​បង្កើត​មុខរបរ​ថ្មី​ដើម្បី​ពលរដ្ឋ​ផ្លាស់ប្តូរ​ពី​ការកាប់​ព្រៃឈើ​មក​ចូលរួម​អភិរក្ស​

ដោយ​៖​ដេប៉ូ​/​មណ្ឌលគិរី​៖ក្នុង​ការជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ​ក៏ដូចជា​កិច្ចការពារ​ធនធានធម្មជាតិ​នៅ​កម្ពុជា​នោះ​ក្រសួងបរិស្ថាន​ដែលជា​សេនាធិការ​រាជរដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​បាន​កំពុង​ខិតខំ​ក្នុង​ការជួយ​បង្កើត​មុខរបរ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​មុខរប​កាប់​ព្រៃឈើ​ក្នុង​តំបន់​ដែន​អភិរក្ស​ឱ្យ​ផ្លាស់ប្តូរ​មក​បង្កើត​មុខរបរ​ថ្មី​ជំនួស​វិញ​។

​ថ្លែង​នៅក្នុង​ភូមិ​អរ​លើ​បួន ឃុំ​អរ​លើ​បួន ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ដែន ជម្រក​សត្វព្រៃ​ស្រែ​ពក កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២១​បានឱ្យដឹងថា​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ប្រជាពលរដ្ឋ​ដែល​គាត់​រស់នៅ​ជុំវិញ តំបន់ការពារធម្មជាតិ និង​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន ដែល​ភាគច្រើន​មុខរបរ របស់គាត់​គឺ ប្រមូល អនុផល​ព្រៃឈើ និង​លែង​ចូល​ព្រៃ កាប់​ឈើ ចូល​ព្រៃ​បរបាញ់​សត្វ ដាក់​អន្ទាក់​ជាដើម ដែល​ការណ៍​ទាំងនេះ​វា​បំផ្លិចបំផ្លាញ ទៅលើ​ធនធានធម្មជាតិ ។ ហេតុនេះ ដើម្បី​ផ្លាស់ប្តូរ នូវ​មុខរបរ​នេះហើយ​ដើម្បី​កិច្ចការពារ​ធាន​ធម្ម​ជា​ទាំងនេះ​ដែល​ក្រសួងបរិស្ថាន​បាន គិតគូរ​នោះ​គឺ ប្រជា​សហគមន៍ ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ និង​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​មួយ ចំនួន​តាមរយៈ​ការផ្តល់ នូវ​ការគាំទ្រ ទៅលើ បច្ចេកទេស​ដូចជា ការចិញ្ចឹម​សត្វ ការដាំ​បន្លែ បង្ការ​ផ្សេងៗ​ដើម្បី​បង្កើន​ចំណូល​គ្រួសារ​របស់​ពួកគាត់ ។
​លោក​បាន​មានប្រសាសន៍ថា​«​ដើម្បី​ការពារ​ព្រៃឈើ​របស់​យើង​ការពារ​សត្វព្រៃ​របស់​យើង នៅក្នុង​ព្រៃ​នេះ​ឱ្យបាន​គង់វង្ស នោះ គឺ ការបង្កើត​នៅ ជម្រើស​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ បង្កើត​នូវ​មុខរបរ​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ​ហើយ គាំទ្រ​ផ្នែក​បច្ចេកទេស​និង​បង្កើត​នូវ​ចំណូល ជូន​ពួកគាត់​»​។​

​លោក​រដ្ឋលេខាធិការ​ក៏បាន​ថ្លែង​ដែរ​ថា នៅក្នុង​ស្រុក​កោះ​ញែក ខេត្ត មណ្ឌលគិរី​ជា ភូមិសាស្ត្រ មួយ ដែល ឲ​មាន​ដែន ជម្រក សត្វ ព្រៃ​ស្រែ​ពក នេះ​គឹ​យើង ពិត ជា​ឃើ ញ មាននូវ​ការ​វិ​វ​ត្តិ​ថ្មី​នៃ​គោលនយោបាយ​នេះ​គឺ ការទទួល បាន នូវ ផលប្រយោជន៍​ពី​ការអនុវត្ត នេះ គឺ ប្រជាពលរដ្ឋ​គាត់​ផ្លាស់ប្តូរ​មុខរបរ​គាត់​មក​ដាំ​បន្លែ គាត់​មក​ប្រមូល​នូវ​អនុផល​ព្រៃ ឈើ​ដោ យ​ការពារ​ព្រៃឈើ ការពារ​សត្វព្រៃ ជីវចម្រុះ​នៅក្នុង​ព្រៃ​នេះ ពួកគាត់​បានទទួល ចំណូល​ខ្ពស់ ។​

​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ដែរ លោក បន្ថែមថា​ជាក់ស្តែង សហគមន៍​ការពារ​ធម្មជាតិ​អរ​បួន​លើ ដែល​នៅក្នុង​តំបន់ ជ​ម្រ កស ត្វ​ព្រៃ ស្រែ​ពក គឺ​នៅក្នុង​មួយឆ្នាំ​គ្រាន់តែ​គាត់​ប្រមូល​នូ វ​អនុផល​ព្រៃឈើ ដែល​នៅក្នុង នោះ មាន ជ័រចុង ទឹកឃ្មុំ ផ្សិត​ប៉ក់ ផ្សិត​ក្ងោក ឫស​ឈើ សម្រាប់​ផ្សំ​ថ្នាំ និង ផលិតផល​ផ្សេ ងៗ ទៀត​ដែល ជា​អនុផល​ព្រៃឈើ ដូចជា​បន្លែ​ធម្មជាតិ ជាដើម​ក្នុង មួយឆ្នាំ​គាត់​បាន រក​ចំណូល​ពី​អនុ​ផ ល​ព្រៃឈើ រហូតដល់​៣២១​លាន​រៀល ស្មើ​ប្រមាណ​ជាង​៨​ម៉ឺន​ដុល្លារ​អាម៉េរិក​នៅ​ក្នុ ង​មួយឆ្នាំ​។​

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ទាំងនេះ​គឺ ជា​ថវិកា​ដែល ប្រជា សហគមន៍​ប្រមូល​បានន​ពី​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់ការពារធម្មជាតិ ហើយ​ចំណុច មួយទៀត គឺ​កា រ​បង្កើត​មុខរបរ​ថ្មី ដូចជា​ប្រជាពលរដ្ឋ​ដាំ​បន្លែ បង្ការ មាន​ម្ទេស ប៉េ ង​ប៉ោះ ស្ពៃក្តោប ត្រប់ និង ផលិតផល​បន្លែបង្ការ​ផ្សេងៗ​ទៀត​បានផ្តល់​ចំណូល​ឱ្យ​ពួកគាត់​។​ ​ជាមួយគ្នានេះ​លោក រដ្ឋលេខាធិការ​បានបញ្ជាក់​បន្ថែមថា​ទាំងនេះ​គឺជា​ចំណុច​មួយ​ក្នុងការ ពង្រឹង​សេដ្ឋ កិច្ច នៅ​មូលដ្ឋាន​នេះ គឺ​បាន​នាំមក​នូវ​ការ ផ្លាស់ ប្តូ រ​ផ្នត់គំនិត​របស់ ពួកគាត់​។ ជាមួយគ្នា​ពលរដ្ឋ​គាត់​ក៏​លែង​ព្រួយបារម្ភ​ពី​ការ​ប្រឈម​នឹង​ប្រព្រឹត្ត​ខុសច្បាប់​ដោយសារ​ការចូល​ព្រៃ​បរបាញ់​សត្វ​និង​ការកាប់បំផ្លាញ​ព្រៃឈើ​បន្តទៀត​ដែរ​។​

​លោក នេត្រ​ភក្ត្រា​បាន​បញ្ជាក់ថា កាលពីមុន​កសិករ​ខ្លះ ពេលដែល​គាត់​ប្រកបមុខរបរ កាប់​ឈើ គាត់​ពុំមាន​ថវិកា​ទេ សូម្បីតែ​កូន​ទៅ​រៀន​ក៏​អត់​មាន​លុយ​ឱ្យ​កូន​ទៅ​រៀន​ដែរ ប៉ុ​ន្តេ​ពេល​គាត់​ប្រកបមុខរបរ ដាំ បន្លែ ដាំ​បង្ការ ប្រចាំឆ្នាំ​របស់គាត់ ដាំ​ឆ្លាស់​រដូវ​គ្នា​ឆ្លាស់ ប្រភេទ នៃ​បន្លែ គាត់​ចាប់ផ្តើម​នៅសល់​លុយ គាត់​អាច​សន្សំ​ប្រាក់​បាន​ហើយ​គាត់​មាន លុយ​គ្រប់គ្រាន់​នៅក្នុង​ការផ្គត់ផ្គង់​ការសិក្សា​រៀនសូត្រ​របស់​កូនៗ​គាត់​ថែមទៀត​។​

​យ៉ាងណាក្តី លោក រដ្ឋលេខាធិការ​បានលើកឡើង​ថា​ចំពោះ​ភាពជោគជ័យ នៃ​ការបង្កើត​សេ ដ្ឋ​កិច្ច​មូលដ្ឋាន ហើយ​សម្រាប់​ក្រសួងបរិស្ថាន​ដែលមាន​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ដែលមាន​តួ នាទី ភារកិច្ច នៅក្នុង​ការសម្របសម្រួល ទៅលើ​ការងារ​នៃ​តំបន់ការពារធម្មជាតិ ដែលមាន​ប្រជា ស ហ គម​ន៍​រស់នៅ​ក្នុងនោះ ក៏​ដូច ជា ផ្តល់នូវ​ប្រភេទ​ពូជ​សត្វ ពូជ​រុក្ខជាតិ ដើម្បី ឱ្យ​ពួកគាត់​ដាំ ដើម្បី ទទួលបាន​ផល ក្រៅពីនោះ​ក្រសួងបរិស្ថាន ក៏បាន​សហការ ជាមួយ​អង្គការ​ដៃគូ ដូចជា អង្គ ការ​នៅក្នុង ខេត្តមណ្ឌលគិរី​នេះ គឺ​អង្គការ​WWF​អង្គការ WCS​ជាដើម ដែល បានធ្វើ​សកម្មភាព នៅ ក្នុងការ​បណ្តុះ បណ្តាល​ប្រជាពលរដ្ឋ​ជំរុញ​ឱ្យ ប្រជាពលរដ្ឋ​ឱ្យមាន​ជម្រើស ថ្មី​ក្រៅ​អំ ពីមុខ របរ ចូល​ព្រៃ​កាប់ ឈើ​ហើយ​ទិសដៅ​សំខាន់ គឺ​ក្រសួងបរិស្ថាន​ចង់​លុប បំបាត់ កាត់បន្ថយ នូវ​មុ ខរ​បរ​នេះ​ឱ្យ បាន​ច្រើន​បំផុត តាម តែ​អាចធ្វើ​ទៅបាន​ដើម្បី​ពង្រឹង ប្រសិទ្ធភាព​កាន់តែខ្លាំង​ថែមទៀត ។​

​ទន្ទឹម​ជាមួយគ្នា លោក រដ្ឋលេខាធិការ​បានបញ្ជាក់​ពី លើ​ការអនុវត្ត​ច្បាប់​គឺ​ការផ្តល់​នូវ​មុខរបរ ការដាំ បន្លែបង្ការ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ការចិញ្ចឹម​សត្វ ដើម្បី ផ្គត់ផ្គង់​ទីផ្សារ​ស្រប​ពេលដែល ប្រទេស​កម្ពុជា​កំពុង​រីកចម្រើន​ទៅមុខ តម្រូវការ បន្លែ​ទីផ្សារ​ក៏មាន​ភាពចាំបាច់ ដែ ល ត្រូវការ​ជំរុញ​បន្ថែម លើ​ការដាំដុះ​នៅក្នុង​ស្រុក ហើយ​ការដាំដុះ​នេះ​ពិតជា​អាច​ចូលរួម​ចំ ណែ​ក​ដ៏​សំខាន់​នៅក្នុង​ការផ្លាស់ប្តូរ​ជីវភាព​របស់ ប្រជាពលរដ្ឋ​ពិ​សេ​ក្នុង​តំបន់ការពារធម្មជាតិ និង​ធ្វើឱ្យ​ការការពារ​តំបន់ការពារធម្មជាតិ​តែម្តង​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular