រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ផ្តល់​អំណោយ​ឧបត្ថម្ភ ១​លើក​ទៀត ដល់​កងកម្លាំង​ប្រតិបត្តិការ ប្រយុទ្ធ​ជំងឺ​កូ​វីដ ១៩

ដោយៈ ភ្នំ​ស្វាយ/បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បន្ត​ផ្តល់​អំណោយ ឧបត្ថម្ភ ១​លើក​ទៀត ដល់​កងកម្លាំង​ដែល​សហការ ប្រតិបត្តិការ​ផ្ទៃក្នុង និង​នៅតាម​បណ្តោយ ព្រំដែន កម្ពុជា ថៃ ក្នុង​យុទ្ធនាការ ប្រយុទ្ធ​ជំងឺ​កូ​វីដ ១៩ ។​

​មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់ រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ថាៈ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ មានជ័យ ជា​ប្រធាន និង​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ជា​អនុប្រធាន​បាន​អញ្ជើញ ប្រគល់ អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត ដែល​បាន​បំពេញភារកិច្ច​ទាំង​ថ្ងៃ​យប់ ក្នុង​កិច្ចប្រតិបត្តិការ​ចូលរួម​យុទ្ធនាការ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីដ ១៩ ពិសេស​អនុវត្តន៍​នូវ បទបញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​ប្រមុខ​រាជ រដ្ឋាភិបាល​កម្ពុជា ធ្វើយ៉ាងណា កាត់ផ្តាច់ និង​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន ការចម្លង​ជំងឺ​កូ​វីដ ១៩ ចូល ក្នុង​សហគមន៍​។​

​មន្ត្រី​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត បានអោយដឹងថាៈ អំណោយ​ឧបត្ថម្ភ រួមមានៈ ១.​យោធភូមិភាគ​៥ ទិស​ភូមិភាគ ជួរមុខ ផ្តល់​ជា​ថវិកា ២​លាន​រៀល​, ២.​ស្នងការដ្ឋាន នគរបាល​ខេត្ត ថវិកា ៤ លាន​រៀល , ៣.​កងរាជអាវុធហត្ថ​ខេត្ត ថវិកា ៣ លាន​រៀល​, ៤.​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ថវិកា ៣ លាន​រៀល​, ៥.​កងពលតូច​ថ្មើរជើង​លេខ​៥១ ថវិកា ៤ លាន​រៀល​, ៦.​វរៈ​សេនា​តូច​លេខ​៥០៣ (​កងការពារ​ព្រំដែន​) ថវិកា ២ លាន​រៀល ហើយ​ទាំង ៦ អង្គភាព​នេះ ដោយ​ក្នុង​មួយអង្គ​ភាព បាន​ត្រូវ​ផ្ដល់​ជា​អង្ករ ២.០០០ គីឡូក្រាម , មី ៣​កេស​ធំ​, ទឹកស៊ីអ៊ីវ​២០​យួរ​, ទឹកត្រី​២០​យួរ ដួចៗ​គ្នា លើកលែងតែ ៧.​នគរបាល​អន្តោ ប្រវេសន៍ ច្រក​ប៉ោយប៉ែត បាន​ត្រូវ​ផ្តល់​អង្ករ ១.០០០ គីឡូក្រាម មី​២០​កេស​តូច ទឹកស៊ីអ៊ីវ​២០​យួរ ទឹកបរិសុទ្ធ​វី​តា​ល់​ដប​ធំ ៤០ កេស និង​បាន​ថវិកា ១ លាន​រៀល​។​

​លោក អ៊ុំ រាត្រី បាន​ថ្លែងថាៈ សូម​កងកម្លាំងប្រដាប់អាវុធ នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ថែមទៀត ក្នុងការ​ពង្រឹង​ការគ្រប់គ្រង ប្រជាពលរដ្ឋ​ចេញចូល ឆ្លងដែន ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដែល​បាន​នឹង​កំពុងតែ​ផ្ទុះឡើង យ៉ាងខ្លាំង ក្នុង​សហគមន៍​ថៃ នា​ខេត្ត​មួយចំនួន ហើយ​នាំអោយ​ពលករ​ខ្មែរ ត្រូវ​ចាកចេញ វិល​មក​ប្រទេស​កម្ពុជា​វិញ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular