កំពីង , កំពីងដូង , កំពីងពួយ , ឆ្លក , ត្រឹប​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កំពីង​

​នាមសព្ទ​

​សាច់​ដែល​ដុះ​ក្នុង​គ្រាប់ មាន​រលា​ដោ​យក​ពន្លក​ដុះ​ដកចេញ​ជា​ត្រួយ​
​កំពីងដូង​, កំពីងត្នោត ។​

​កំពីងដូង​

នាមសព្ទ​

ឈ្មោះ​សត្វចតុប្បាទ​ពួក​មាន​ដោះ រូបរាង​សន្តាន​ឆ្លក​, ឈ្មុស​, រោម​វែង​ទន់​ញឹក​សម្បុរ​ប្រផេះ ។​

​កំពីងពួយ​

នាមសព្ទ​

​ស្មៅ​វារ​ដុះ​អណ្តែត​លើទឹក ឬ ដុះ​នៅ​ទី​ដី​សើម មាន​ឫស​ចេញពី​ថ្នាំង មាន​ស្នាប់​ពណ៌​ស​ឱប​ទង ផ្កា​តូ​ចស ឬ ក្រហម​, ប្រើ​ជា​អន្លក់​
​កំពីងពួយឈើ​, កំពីងពួយអំបោះ ។​

​ឆ្លក​

កិរិយាសព្ទ​

លក​ពោះ​ផ្ដៅ​ឬ​លក​ឈើ លក​ឫស្សី យក​សាច់​ខ្លះ​
​ឆ្លក​កុំ​ឲ្យ​វៀច​អ្ហឺ !

គុណសព្ទ​

​ដែលមាន​ពណ៌​ដិត​មិន​ស្មើ​
​សំពត់​ឆ្លក ។​

នាមសព្ទ​

សត្វ​មួយ​ប្រភេទ​ពួក​ស្ការ​, ពួក​កំពីងដូង ។​

​ត្រឹប​

នាមសព្ទ​

ព្រៃ​អណ្ដែត គឺ​ព្រៃ​ដែល​កើត​លើទឹក ដោយ​ស្មៅ​ ឬ​ត្រាវ​, ​ត្រកៀត​, ​បបុស​, ​ស្បូវ ដុះ​លើ​មមោក​ចក មមោក​កំពីងពួយ​
​កណ្ដាល​ពោះ​បឹង​នុះ ​មាន​សុទ្ធតែ​ត្រឹប​ដុះ​តាន់ ។ ម​. ព​. ​បឿន ផង ។​

កិរិយាសព្ទ​

ជញ្ជក់​ក្រេប​
​កន្លង់​ត្រឹប​កេសរផ្កា ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular