+គ្រឿងផ្សំ
-សាច់មាន់ (ហាន់ជាដុំៗធំល្មម)
-ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)
-ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)
-ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)
-ទឹក ១លីត្រ
-ម្សៅស៊ុប ២០ក្រាម
-ប៊ីចេង កន្លះស្លាបព្រាបាយ
-ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ
-ទឹកត្រី ៣០មីលីលីត្រ
-ស្ករ កន្លះស្លាបព្រាបាយ
-ម្រេចខ្ចី ៣០ក្រាម (គ្រាប់)
-ប្រេងស្វាយចន្ទី ៣០មីលីលីត្រ
-ប្រេងឆា
-ពពុះសណ្តែកបំពង
-បន្លែ (ផ្សិត ត្រកួន ស្ពៃ ….)
-នំបញ្ចុក
+របៀបធ្វើ
-ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ម្រេច(បុក) ឆាបួនប្រាំត្រឡប់សឹមដាក់ការ៉ុត ឆាឆាបួនប្រាំត្រឡប់ទៀត សឹមចាក់ទឹក។
-ដាក់ម្សៅស៊ុប ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកត្រី ស្ករ ម្រេច(គ្រាប់) និងប្រេងស្វាយចន្ទីចូលកូរអោយសព្វទុកអោយពុះ។
-ពេលទឹកពុះដាក់សាច់មាន់ រំងាសអោយឆ្អឹនសឹមដាក់បន្លែ ពពុះសណ្តែក ទុកអោយពុះជាកាស្រេច ។
++ពេលទទួលទាន ដាក់នំបញ្ចុកក្នុងចាន រួចដួសទឹកស៊ុបដាក់ពីលើជាការស្រេច៕ ប្រភព:housewife