អគ្គនាយក​អន្តោប្រវេសន៍​អញ្ជើញ​ទស្សនៈកិច្ច​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​ខេត្តបាត់ដំបង​

ដោយ​: គ្រញូង / បាត់ដំបង​: នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ព្រមទាំង​ក្រុមការងារ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៩ នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គីឡូ​១៣)​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ទទួល​ផែន​អន្តោប្រវេសន៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​យក​១៩​ខែមករា​ឆ្នាំ​២០២១​នេះ មាន​គណៈប្រតិភូ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ អគ្គនាយករង លោក​អនុប្រធាននាយកដ្ឋាន​និង​គណៈប្រតិភូ​អមដំណើរ​បាន​អញ្ជើញ​ទៅ​ទស្សនៈកិច្ច សំណេះសំណាល សួរសុខទុក្ខ និង​ផ្តល់​មតិ​ណែនាំ ដល់​កងកម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី (​គីឡូ​១៣) នៃ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ដោយបាន​ណែនាំ​កងកម្លាំង​អន្តោប្រវេសន៍​ប្រចាំ​ច្រ​ទ្វារ​ទាំងអស់​ត្រូវគោរព​វិន័យ​កងកម្លាំង ជាពិសេស​ការងារ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​លើ​មុខសញ្ញា​មុននឹង​ប្រថាប់ត្រា​ចេញ​-​ចូល ឆ្លងកាត់​ប្រទេស ហើយ​ត្រូវ​ចេះ​ស្រលាញ់​រាប់អាន​គ្នា​មាន​សាមគ្គីភាព​ផ្ទៃក្នុង និង​សហការ​ជាមួយ​អាជ្ញាធរ​ប្រទេសជិតខាង​ឲ្យ​បានល្អ​ប្រសើរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular