Home ព័ត៌មានជាតិ សន្តិសុខ ផ្សឹក​ព្រះសង្...

ផ្សឹក​ព្រះសង្ឃ​១​អង្គ​ព្រោះ​រួមភេទ​ជាមួយ​អនីតិជន​ជាច្រើនលើក​

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​របស់​អាណាព្យាបាល​ក្មេងស្រី នា​ល្ងាច​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ព្រះសង្ឃ​មួយអង្គ ត្រូវបាន​មន្ត្រី​ជំនាញ​ចាប់​ផ្សឹក​ទាំងយប់ ហើយ​បញ្ជូនទៅ​តុលាការ ព្រោះតែ​សង្ឃ​អង្គ​នេះ ហ៊ាន​ដោះ​ស្បង់​ចីពរ រួមភេទ​នឹង​អនីតិជន អាយុ​ក្រោម​១៥ឆ្នាំ ជាច្រើនលើក​ច្រើនសារ បន្ទាប់ពី​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​រួចមក​។​

​លោក​វរសេនីយ៍ឯក​សុខ សារិន​បាន​ឲ្យ​ដឹងថា បុរស​ឈ្មោះ មោះ លុយ​ប៉ី អាយុ​៤១​ឆ្នាំ (​ឪពុក​កុមារី​) រស់នៅ​ក្រុមទី​៤ ភូមិ​បឹង​សំរោង ឃុំ​ល្វា ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បាន​ប្តឹង​ទៅលើ​ព្រះសង្ឃ​មួយអង្គ​ព្រះនាម វុន វេត ព្រះជន្ម​២១​វស្សា គង់នៅ​វត្ត​បឹង​សំរោង ដែល​បាន​រួមភេទ​ជាមួយ​កូនស្រី​ខ្លួន អាយុ​១៤​ឆ្នាំ គឺ​បាន​ប្រព្រឹត្តឡើង​នៅក្នុង​បន្ទប់ទឹក​ក្នុង​ទី​អារាម​តែម្តង​កាលពី​ថ្ងៃទី​៥ ខែមករា វេលា​ម៉ោង​១០​ព្រឹក​។​

​តាម​ការសារភាព​រប​ស់​សង្ឃ​អង្គ​នេះ បាន​បញ្ជាក់ថា គឺ​បាន​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ឆាត​រកគ្នា​តាំងពី​ចុងឆ្នាំ​២០២០ មកម្ល៉េះ​ដោយបាន​ណាត់គ្នា​មក​រួមភេទ​ក្នុង​បន្ទប់ទឹក​នេះ​ចំនួន​៤​លើក​រួចមកហើយ​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ចូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត ហើយ​បញ្ជូន​បន្តទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular