​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់​

1831
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​នា​អំឡុងពេល​ចុងក្រោយ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់​ស្រប​ពេលដែល​ការប្រមើលមើល​ឃើញថា​ខេត្ត​ភាគ​និរតី​មួយ​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍ ព្រមទាំង​ជាត​បន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​។ កន្លែង​ខ្លះ​តម្លៃ​ដី​មួយ​ម៉ែត្រក្រឡា​បាន​ឡើង​រហូតដល់​ជិត​មួយ​ពាន់​ដុល្លារ​។​

​លោក​កែវ សុជាតិ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Blue Star Realty & Development Co.,Ltd​បាន​មានប្រសាសន៍ថា​ស្រប​ពេលដែល​ការប្រមើលមើល​ឃើញថា​ខេត្តកំពត​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍ ក៏ដូចជា​តប​ន់​ពាណិជ្ជកម្ម​ដ៏​សំខាន់​នោះបាន​ធ្វើឱ្យ​តម្លៃ​អចល​ទ្រព្យ​កាន់​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់​។ ដរាបណា​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​នៅតែ​បន្ត​ចាប់អារម្មណ៍​មក​កម្សាន្ត​ក្នុង​ខេត្តកំពត នោះ​តម្លៃ​អចលនទ្រព្យ​ទាំងឡាយ​នឹងមិន​ថមថយ​ឡើយ​។

​លោកនាយក​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​សេវាកម្ម​អចលនទ្រព្យ​នៅ​ខេត្តកំពត​នា​រយៈពេល​ចុងក្រោយ​នេះ​មាន​ភាពល្អប្រសើរ និង​រីកចម្រើន​ទៅមុខ​ក្នុង​ល្បឿន​លឿន​ហួស​ពី​ការរំពឹងទុក​។ បច្ចុប្បន្ន​ខេត្តកំពត​មាន​សំណង់​អគារ​ថ្មីៗ​បាន និង​កំពុង​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ធ្វើឱ្យ​គ្រឿងសំណង់​ឡើងថ្លៃ​ផងដែរ​។

ពាក់ព័ន្ធ​នឹង​តម្លៃ​ដីធ្លី​វិញ លោក​កែវ សុជាតិ​បាន​ប្រាប់​ឱ្យដឹងថា​ដី​ដែលមាន​តម្លៃ​ខ្ពស់​គឺ​ប្រភេទ​ដី​នៅជាប់​ក្រុង និង​ជាប់​ដងព្រែក​ព្រោះ​អតិថិជន​ភាគច្រើន​ដែល​មក​វិនិយោគ​គឺ​ក្នុង​គោលដៅ​ប្រែក្លាយជា​មណ្ឌល​ពាណិជ្ជកម្ម​ផង និង​ទេសចរណ៍​ផង​។ គម្រោង​របស់​ពួកគាត់ រួមមាន​ខុន​ដូ សណ្ឋាគារ រី​ស៊​ត បឹង​ហ្គា​ឡូ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន​ជាដើម​។ សក្តានុពល​ទាំងនេះ​ធ្វើឱ្យ​ខេត្តកំពត​អាច​ទទួលភ្ញៀវ​មក​ស្នាក់អាស្រ័យ​កាន់តែ​ច្រើនឡើងៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

លោកនាយក​បានបញ្ជាក់​ថា​សម្រាប់​ដី​នៅក្នុង​ក្រុង​តម្លៃ​ទាប​បំផុត​គឺជា​ង​១០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា រីឯ​តម្លៃ​ខ្ពស់បំផុត​ក្រោម​មួយ​ពាន់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រក្រឡា​។ តម្លៃ​នេះ​កើនឡើង​ទ្វេដង​បើ​ប្រៀបធៀប​នឹង​បណ្តា​ឆ្នាំមុនៗ ពិសេស​ដី​តំបន់​ជាប់មាត់​ព្រែក និង​តំបន់​ផ្ទះល្វែង​ដែល​បាន​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង​។

សង្ឃឹមថា​តម្លៃ​នេះ​នៅតែ​បន្ត​កើនឡើង​ប្រសិនបើ​កំណើន​ភ្ញៀវទេសចរ​នៅតែ​បន្ត​សម្រាប់​ឆ្នាំក្រោយៗ​ទៀត​។
អតិថិជន​ភាគច្រើន​ដែល​មកពី​ខេត្ត​ព្រះសីហនុ​បន្ទាប់ពី​ពួកគាត់​បាន​លក់​ដី​នៅ​ទី​នោះបាន​ប្រាក់​ច្រើន ហើយ​មក​ទិញ​នៅ​ខេត្តកំពត​ក្នុងតម្លៃ​សមរម្យ​ដើម្បី​ដំណើរការ​អាជីវកម្ម​លើ​អចលន​ទ្រ​ទ្យ​របស់ខ្លួន​បន្តទៀត​។

លោក​សម្តែង​ក្តី​ជឿជាក់ថា​ក្នុងពេល​ឆាប់ៗ​ខាងមុខ អចលនទ្រព្យ​នៅ​ខេត្តកំពត​កាន់តែ​ឡើងថ្លៃ​ដោយសារ​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​ចាប់អារម្មណ៍ ព្រមទាំង​បាន​ប្រមើលមើល​ពី​លទ្ធភាព​ក្នុងការ​មក​បណ្តាក់ទុន​។ សូម្បី​បច្ចុប្បន្ន​លោក​ពិបាក​រក​អ​ចនទ្រ​ព្យ​តាម​បំណង​របស់​ភ្ញៀវ​ដោយសារ​ត​ម្រួ​វ​ការ​ច្រើន ហើយ​កន្លែង​ខ្លះ​ឡើងថ្លៃ​យ៉ាងគំហុក​៕S/

​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម