សម្ដេចម៉ែ​សព្វព្រះទ័យ​បរិច្ចាគ​មូលនិធិ​សម្រាប់​កាកបាទក្រហម​និង​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​

​ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:​សម្តេចព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​និង​សុភមង្គល​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះបរមនាម​ជា​ព្រះប្រធាន​ក​ត្តិ​យស​នៃ​កាកបាទក្រហមកម្ពុជា​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​រូប​ត្ថ​ម្ភ​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ចំនួន​៣.០០០​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​កាកបាទក្រហមកម្ពុជា​ស​ម្រា​ប់​ត្រីមាស​ទី​១​ឆ្នាំ​២០២១​ដើម្បី​គាំទ្រ​សកម្មភាព​មនុស្សធម៌​ដ៏​ឧត្តុង្គឧត្តម​ក្នុងការ​ជួយសង្គ្រោះ​ដល់​ប្រជានុរាស្ត្រ​ទទួល​ជួប​ការលំបាក​ផ្សេងៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុងពេល​ដដែល​នោះ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្រោម​ព្រះ​ត​ម្រិៈ​ដង្ហែ​តាម​ព្រះរាជ​សកម្មភាព នៃ​ព្រះករុណា​ព្រះវររាជបិតា​កីឡា​ជាតិ​ព្រះ​បរម​រតន​កោដ្ឋ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង​ព្រះអង្គ​ក៏​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ចំនួន ២.០០០​ដុល្លារ​ផងដែរ ជូន​ដល់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ក្នុង​ដំណើរការ​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០ កន្លងទៅ​ផងដែរ​៕​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular