ប្រជាពលរដ្ឋ​សង្កាត់​ត្រពាំង​ក្រសាំង​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនៈវត្ថុ​ចំនួន​៥៤៣​ប័ណ្ណ​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បាន​អញ្ជើញ​ជា​គណ​ធិបតី​ក្នុង​ពិធី ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ​ចំនួន​៥៤៣​ប័ណ្ណ នៅក្នុង​ភូមិ​សាមគ្គី​១ និង​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក ប៊ិន សូ​ឈី អនុប្រធាន​មន្ទី​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ និង​លោក លោកស្រី នាយក នាយិកា​រង​ខណ្ឌ លោក​ចៅសង្កាត់ ព្រមទាំង​មន្ត្រីក្រោមឱវាទ​។​

​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ បាន​អបអរសាទរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​អ​ច​នៈវ​ត្ថុ​ទាំងអស់​ទើប​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចំនួន​៥៤៣​ប័ណ្ណ​ត្រូវ​ទុក​ឱ្យបាន​ត្រឹមត្រូវ​ពីព្រោះ​នេះ​ជា​ទ្រព្យសម្បត្តិ​របស់​បងប្អូន​អាច​ចែក​កូនចៅ​តទៅ​អនាគត​បាន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular