Home ព័ត៌មានអន្តរជាតិ តុលាការ​ថៃ​កា...

តុលាការ​ថៃ​កាត់ទោស​ឱ្យ​ស្ត្រី​ម្នាក់​ជាប់គុក ៤៣ ឆ្នាំ​ពី​បទ​ប្រមាថ​ស្តេច​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាងកក (AP) ៖ ក្រុម​មេធាវី​បាន​និយាយថា តុលាការ​នៅ​ប្រទេស​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​កាត់ទោស​អតីត​មន្ត្រីរាជការ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៤៣ ឆ្នាំ​និង ៦ ខែ​ពី​បទ​រំលោភ​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​ប្រទេស​នេះ​ស្តី​ពី​ការប្រមាថ​ឬ​បរិយាកេរ្តិ៍​ព្រះមហាក្សត្រ​។​

​ក្រុម​មេធាវី​ថៃ​ដើម្បី​សិទ្ធិ​មនុស្ស​បាន​និយាយថា​តុលាការ​ព្រហ្មទណ្ឌ​ទីក្រុង​បាងកក​បាន​រកឃើញថា​ស្ត្រី​រូប​នេះ​មាន​ពិរុទ្ធ​លើ​បទ​ចោទប្រកាន់​ចំនួន ២៩​ករណី​នៃ​ការរំលោភច្បាប់​ស្តីពី​ការប្រមាថ​ព្រះមហាក្សត្រ​​ដោយ​បង្ហោះ​ឃ្លីប​សំឡេង​ទៅ​លើ Facebook និង YouTube ដោយ​មាន​មតិ​យោបល់ ដែល​គេ​ចាត់ទុកថា​ជា​ការរិះគន់​ចំពោះ​របប​រាជានិយម​។​

​ការកាត់ទោស​នេះ ដែល​កើតឡើង​ចំ​ពេល​មាន​ចលនា​បាតុកម្ម​កំពុង​បន្ត​កើតមាន ដែល​គេ​មើលឃើញថា​ជា​ការរិះគន់​ពី​សាធារណ​ជន​មិន​ធ្លាប់​មាន​ពីមុន​មក​លើ​អង្គ​ព្រះមហាក្សត្រ​ត្រូវបាន​ថ្កោលទោស​​ភ្លាមៗ​ដោយ​បណ្តា​អង្គការ​សិទ្ធិមនុស្ស​។​

​លោក​ស៊ូណៃ ផា​ស៊ុគ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​អង្គការ​ឃ្លាំ​មើល​សិទិ្ធមនុស្ស បាន​និយាយថា “​សាលក្រម​របស់​តុលាការ​ថ្ងៃនេះ​ពិតជា​គួរឱ្យ​តក់ស្លុត​និង​បញ្ជូន​សញ្ញា​ព្រឺ​ឆ្អឹងខ្នង​ថា​ការរិះគន់​របបរាជានិយម​​មិន​ត្រឹមតែ​មិន​ត្រូវ​បាន​អត់ឱន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​ថែមទាំង​ត្រូវ​ទទួល​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ទៀតផង​”​។​

​ការរំលោភច្បាប់​ប្រមាថ​ព្រះ​ចេស្តា​របស់​ថៃ ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា មាត្រា ១១២ គឺអាច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៣ ទៅ ១៥​ឆ្នាំ​ក្នុង​មួយ​ករណី​។​ច្បាប់​នេះ​មាន​ភាព​ចម្រូងចម្រាស​មិន​ត្រឹម​តែ​ដោយ​​សារ​តែ​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ដាក់ទណ្ឌកម្ម​ចំពោះ​ការប្រព្រឹត្ត​រឿង​សាមញ្ញៗ​ដូច​ជា​ការ​ចុច​ចូលចិត្ត (Like) ផុស​នៅលើ Facebook​ប៉ុណ្ណោះ​ទេ​ក៏​ប៉ុន្តែ​ក៏​ព្រោះតែ​នរណាៗ​ក៏​អាច​ដាក់​ពាក្យបណ្តឹង​បានដែរ​​មិន​ថា​ស្តេច​ឬ​អាជ្ញាធរ ៕

​ស្ត្រី​មាន​ឈ្មោះ​ត្រឹម អា​ចាន់ ត្រូវបាន​កាត់ទោស​ជាប់គុក ៤៣ ឆ្នាំ​ពី​បទ​ប្រមាថ​ស្តេច​

​ស្ត្រី​ថៃ​ប្រឆាំង​នឹង​ច្បាប់​មាត្រា​ទី​១១២ ដែល​ចង់​សំដៅ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ក្នុង​ការតវ៉ា​ប្រឆាំង​មួយ​កាលពី​ថ្ងៃ​១៦​មករា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular