Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់​ចាប់ផ...

អ៊ីរ៉ង់​ចាប់ផ្តើម​សមយុទ្ធ​ជើងគោក​នៅតាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ​អូ​ម៉ង់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ទូរទស្សន៍​រដ្ឋ​បាន​រាយការណ៍​ថា យោធា​អ៊ីរ៉ង់​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជើងគោក​នៅ​ថ្ងៃ​អង្គារ​នេះ​នៅតាម​បណ្តោយ​ឆ្នេរ​ឈូង​សមុទ្រ​អូ​ម៉ង់​ជា​សមយុទ្ធ​លឿនៗ​ចុងក្រោយបង្អស់​​ដែល​ប្រទេស​នេះ​កំពុង​រៀបចំ​ឡើង​ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​និង​យុទ្ធនាការ​ដាក់​សម្ពាធ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។​

​យោងតាម​របាយការណ៍ អង្គភាព​កងវរសេនាតូច​និង​កងពល​ជើង​អាកាស​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ប្រចាំឆ្នាំ រួម​ជាមួយ​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង យន្តហោះ​ដឹកជញ្ជូន​យោធា​។​ប្រមុខ​កងទ័ព​​ជាតិ​អ៊ីរ៉ង់​លោក អាប់​ឌុល​រ៉ា​ហ៊ីម មូ​សាវី ធ្វើជា​អធិបតីភាព​លើ​សមយុទ្ធ​នេះ​។​

​ថ្មីៗ​នេះ​អ៊ីរ៉ង់​បាន​បង្កើន​ការធ្វើ​សមយុទ្ធ​យោធា​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិន ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ដកខ្លួន​ចេញ​។ លោកបៃ​ដិ​ននិយាយថា​សហរដ្ឋ​អាម៉េរិក​អាចចូលរួម​ឡើងវិញ​ក្នុង​កិច្ចព្រមព្រៀង​ពហុភាគី ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​៕

​អ៊ីរ៉ង់​ធ្វើ​សមយុទ្ធ​ជើងគោក​នៅ​ឆ្នេរ​ឈូង​សមុទ្រ​អូ​ម៉ង់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular