យប់​នេះ​ត្រជាក់​ស្រឹប​ទៀត តែ​សីតុណ្ហភាព​កើនឡើង​វិញ​នៅថ្ងៃស្អែក​


​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈលោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់ ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៩​ខែ​កម​រា​ឆ្នាំ​២០២១​ថា អាកាសធាតុ​ត្រជាក់​ស្រឹប កើតមាន​មួយ​យប់​ថ្ងៃទី​១៩ ខែមករា​នេះ​ទៀត ហើយ​វា​នឹង​ចាប់ផ្តើម​ឡើងវិញ​ពី​យប់​ថ្ងៃទី​២០ ជា​លំដាប់​រហូតដល់​ចុងខែ​មករា ទើប​មាន​ការចុះ​ត្រ​ជា ក់​ជាថ្មី​ម្តងទៀត​ជា​លើក​ទី​៥​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បានឱ្យដឹង​ទៀតថា បន្ទាប់​ពីសី​តុ​ណ្ហ ភាព​ចាប់ផ្តើម​កើនឡើង​វិញ នៅ​ចុង​សប្តាហ៍ នេះ​អាច​នឹងមាន​ភ្លៀង​កក់ខែ កើតឡើង​នៅលើ​ភាគ​ខាងកើត​និង​ខាងត្បូង​ប្រទេស​កម្ពុជា ពិសេស​តំបន់​មាត់សមុទ្រ ។​

​សីតុណ្ហភាព អប្បបរមា​ជាទូទៅ​នៅ​ថ្ងៃទី​១៩ ខែមករា បាន​ចុះ​ទាប​បន្តិច បើ​ធៀប​ទៅ នឹង​សីតុណ្ហភាព​ថ្ងៃទី​១៨ មករា ដូចជា​នៅ ខេត្តមណ្ឌលគិរី​១៣.៥ អង្សា​សេ​, រតនគិរី​១៤​អង្សា​សេ​, ព្រះវិហា រ​១៥​អង្សា​សេ​, ស្ទឹ ង​ត្រែង​១៥​អង្សា​សេ​, ឧ​ត្ត​រ​មានជ័យ​១៥.៥​អង្សា​សេ (​តា ក្របី​១៤​អង្សា​សេ​), កំពង់ធំ​១៦​អង្សា​សេ​, សៀមរាប​១៦.២​អង្សា​សេ​, កំពង់ធំ​១៦.៥​អង្សា​សេ​, ប៉ៃ​លិ ន ១៦.៥​អង្សា​សេ​, បន្ទាយមានជ័យ​១៧​អង្សា​សេ​, ព្រៃវែង​១៧.៥​អង្សា​សេ​, កំពង់ឆ្នាំង​១៧.៥​អង្សា​សេ​, ពោធិ សាត់​១៨​អង្សា​សេ​, កំពត​១៨​អង្សា​ស​, កំពង់ចាម​១៩.៥​អង្សា​សេ​, កំពង់ស្ពឺ​២០​អង្សា​សេ​, បាត់ដំបង​១៧.៤ អង្សា​សេ​, ស្វាយរៀង​១៨.២​អង្សា​សេ​, តាកែវ​១៩​អង្សា​សេ​, កែប​១៩.៥​អង្សា​សេ​, ក្រចេះ​១៩​អង្សា​សេ​, កណ្តាល​២០​អង្សា​, ត្បូងឃ្មុំ​២០.៣​អង្សា​សេ​, ព្រះសីហនុ​២០​អង្សា​សេ និង​ខេត្តកោះកុង​២០.៥ អង្សា​សេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular