Home ព័ត៌មានជាតិ សន្តិសុខ ​ពីរ​នាក់​ប្ត...

​ពីរ​នាក់​ប្តី​ប្រពន្ធ ជា​បក្ខពួក​ជនដៃដល់ បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ ត្រូវ​តុលាការ​ឃុំខ្លួន​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ ពីរ​នាក់​ប្តី​ប្រពន្ធ ដែលជា​បក្ខពួក​របស់​ជនដៃដល់ បាញ់សម្លាប់​នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ក្រោម​ការចោទប្រកាន់​ពីបទ រក្សាទុក​អាវុធ ដោយ​ខុសច្បាប់ តាម​បញ្ញត្តិ​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជន​ត្រូវ​ចោទ ពីរ​នាក់​នេះ ឈ្មោះ កាន់ ចា​ន្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ ហាយ ធីតា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​សា​ទ្ប​ង់​១ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ជនសង្ស័យ ពីរ​នាក់​ប្តី​ប្រពន្ធ ដែលជា​បក្ខពួក​របស់​ជនដៃដល់ អ៊ា ណា​រ៉េ​ន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៥ ខែមករា រួច​បញ្ជូនមក ក្រសួងមហាផ្ទៃ ។​

​គួរ​បញ្ជាក់ថា ជនដៃដល់​ដែល​បាញ់សម្លាប់ នាយរង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ បាន​ស្លាប់ ក្រោយពេល​ផ្ទុះអាវុធ មួយ​ប្រាវ ជាមួយ​សមត្ថកិច្ច ដោយសារ​បាន​បាញ់​តដៃ មិន​ព្រម​ប្រគល់​ខ្លួន កាល​ល្ងាច ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​អូរ​កណ្តៀង ស្រុក​សំបូរ ខេត្តក្រចេះ ។ ជនដៃដល់ ដែល​ត្រូវ​បាញ់​ស្លាប់ មានឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​បាន​បាញ់សម្លាប់ លោក​វរសេនីយ៍ រ៉េត ស៊ី​ណាត នាយរង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​មានទំនាស់ ដោយសារ​រឿង គ្រោះថ្នាក់​ចរាចរណ៍ នៅ​មហាវិថី សហព័ន្ធ​រុ​ស្ស៉ី ត្រង់​មុខ​ព្រលាន យន្តហោះ អន្តរជាតិ​ភ្នំពេញ ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្រោយ​ហេតុការណ៍ បានកើត​ឡើង នគរបាល​ព្រហ្មទណ្ឌ និង​នគរបាល​មូលដ្ឋាន បើក​ការស្រាវជ្រាវ រហូតដល់​រសៀល ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ បាន​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ ដែលជា​បក្ខពួក​របស់​ខ្មាន់ កាំភ្លើង​ឈ្មោះ កែ ចាន់​មាន ជា​អ្នកបើករថយន្ដ នៅ​ថ្ងៃ​បង្កហេតុ ត្រូវបាន​តុលាការ​ឃុំខ្លួន ពីរ​បទល្មើស​គឺ សមគំនិត ក្នុង​អំពើ​ឃាតកម្ម និង​ជួញដូរ​គ្រឿងញៀន ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular