Home ព័ត៌មានសំខាន់ៗ សត្វព្រៃ ដែន​...

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

ដោយៈ ដេប៉ូ / មណ្ឌលគិរីៈ បើទោះបី​មានច្បាប់​ហាមឃាត់ និង​កិច្ចការពារ​យ៉ាង​ម៉ត់ចត់​ក្តី ប៉ុន្តែ​ជនល្មើស នៅតែ​ឆ្លៀតឱកាស ក្នុងការ​លប​ចួ​លរ​បរបាញ់​សត្វព្រៃ​កម្រ និង​ជិត​ផុត​ពូជ​មួយចំនួន នៅតាម​ដែនជម្រក សត្វព្រៃ តំបន់​ធម្មជាតិ ស្រែ​ពក និង​ភ្នំ​ព្រេច ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី ដោយ​ក្នុងនោះ​ជនល្មើស តែង​ប្រើ​រូបភាព ដាក់​អន្ទាក់ និង​ប្រើ​អាវុធ​កែច្នៃ​បរបាញ់ ជាដើម​។​

​ថ្លែង​ក្នុងពេល​ដឹកនាំ ក្រុម​អ្នកសារព័ត៌មាន ចុះ​ផ្ទាល់​នៅក្នុង​ដែន​ជម្រក សត្វព្រៃ ស្រែ​ពក និង ភ្នំ​ព្រេច កាលពីពេល​ថ្មីៗ​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថាៈ នាពេល​បច្ចុប្បន្ននេះ ក្រៅពី​ការគំរាមកំហែង ដោយ​ដាក់​អន្ទាក់​របស់​ជនល្មើស គឺ​ការ​បរបាញ់​សត្វ ដោយសារ​កំណើន នូវ​កាំភ្លើង​កែច្នៃ ដោយ​ក្នុង​ឆ្នាំ​២០២០ មន្ត្រី​ឧទ្យាន​នុ​រក្ស បាន​ដកហូត​កាំភ្លើង​កែច្នៃ បាន​ប្រមាណ ៧០០ គ្រឿង​។ ក្រៅពី​ប្រើ​ឧបករណ៍ កែច្នៃ​ផ្សេងៗ ទាំងនេះ ក្រុម​ជនល្មើស នៅបាន​ប្រើប្រាស់​សត្វ​ឆ្កែ ទៅ​ប្រដេញ​ចាប់​សត្វ​ក្នុងព្រៃ​។​

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

​ព្រម​ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ដែរថាៈ សត្វ​ដែលមាន​គ្រោះថ្នាក់​ជាងគេ គឺ​សត្វ​មាន​ក្រចក​ជំ​ពាម ដូចជា សត្វ​ទន្សោង ជ្រូកព្រៃ ឈ្លូស ខ្ទីង ដែល​សត្វ​ទាំងនេះ ជា​សត្វ​ដ៏​កម្រ ហើយ​ត្រូវបាន​គេ កំពុង​អភិរក្ស និង​ការពារ​យ៉ាង​ម៉ត់ចត់​។ ក្រុម​ជនល្មើស​ទាំងនេះ តែង​ប្រើ​នូវ​រូបភាព​ច្រើន​រូបភាព ក្នុងនេះ​ដូចជា ដាក់​អន្ទាក់ នៅ​កន្លែង មានទឹក ដូចជា ត្រពាំង អូរ ព្រែក ដែលជា​កន្លែង​សត្វ ចុះ​ទៅរក​ទឹក​ផឹក និង​ពិសេស​ផ្លូវ​ដើរ​របស់​ពួកវា​តែម្តង​។​

​ពាក់ព័ន្ធ​ជាមួយ​ការថយចុះ នៃ​សត្វព្រៃ​នេះដែរ លោក រដ្ឋលេខាធិការ បាន​ចាត់ទុកថា កើតឡើង​ដោយសារ​កត្តា​មនុស្ស ពិសេស​ការជួញដូរ និង​ការបរិភោគ សាច់សត្វ​ព្រៃ​។​

​លោក រដ្ឋលេខាធិការ បានបញ្ជាក់​ជុំវិញ​បញ្ហា​នេះ​ថាៈ ” ឃើញថា ទីផ្សារ​សត្វព្រៃ នៅតែមាន ការជួញដូរ​សត្វ នៅតែមាន មនុស្ស នៅតែ​ទទួលទាន ដែល​កត្តា​លើកទឹកចិត្ត ដល់​អ្នក​បរបាញ់​សត្វ បន្តសកម្មភាព​ថែមទៀត​។ អ៊ីចឹង កត្តា​ជាច្រើន​នេះ ជា​ករណី​ជាក់ស្តែង ដែល​ធ្វើ​ឲ្យ​សត្វ​បាត់បង់​។ កម្ពុជា ក៏ដូចជា ពិភពលោក ដែល​ធ្វើ​សត្វ​កំពុង​ប្រឈម គឺ​ការ​បរបាញ់ ការដាក់​អន្ទាក់ ការបរិភោគ និង​ជួញដូរ​សត្វ​ជាដើម ” ។​

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

​ក្នុងឱកាស​នោះដែរ លោក រដ្ឋលេខាធិការ ក៏បាន​លើកឡើងថាៈ ” ដើម្បី​ទប់ស្កាត់​ការ​លួច ចូលក្នុង​ដែនជម្រកសត្វព្រៃ ដើម្បី​ដាក់​អន្ទាក់​ចាប់​សត្វ រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងបរិស្ថាន បាន​ប្រើប្រាស់ កំលាំង​មន្ត្រី​ឧ​ស្យា​ន​នុ​រក្សា មន្ត្រី​ប្រជា​សហគមន៍ ដើម្បី​ចុះ​ដោះ​អន្ទាក់​។ បច្ចុប្បន្ននេះ យើង​កំពុងតែ​ស្ថិតក្នុង​ការពិភាក្សា ដើម្បីរ​កនូវ​វិធីសាស្ត្រ​ថ្មី ដូចជា ការដាក់​ព័ទ្ធ​ហ៊ុម​ជា​របង ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ចូលក្នុង​ព្រៃ ដើម្បី​ទុក​ឱកាស ឲ្យ សត្វ​ក្នង​ព្រៃ បន្ត​ពូជ​បាន​។ នេះ​គ្រាន់តែ​ជាការ​គិត ដើម្បី​រក្សា​ពូជ​សត្វ​។ វា​ជា​វិធានការ​មួយ ក្នុង​វិធានការ​ជាច្រើន “​។​

​យ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ បាន​អះអាង​ដែរ​ថាៈ មួយរយៈ​ពេល​ចុង​ក្រោយនេះ ស្ទើ​តែ​គ្មាន​ការ​លួច​ជួញដូរ​សត្វព្រៃ ព្រោះថា កម្ពុជា ជា​ប្រទេស គ្មាន​ការឆ្លងកាត់ ការជួញដូរ​សត្វព្រៃ ហើយ​កន្លងមកនេះ ក៏មាន​ការសហការ​ជាមួយ អង្ក​ការ​ជា​ដៃគូ​អន្តរជាតិ​ក្នុងកា រ​បង្ក្រាប់ និង​ទប់ស្កាត់ ដោយ​ក្នុងនោះ បាន​ដកហូត​ខ្លឹម​សត្វ និង​សំណាក​សត្វ ដូចជា ស្រកា​ព​ង្រូ ឆ្អឹង​តោ ភ្លុក​ដំរី កុយរមាស ជាដើម ។​

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

​ដោយឡែក លោក សេង ទៀក នាយក​អង្ក​ការ WWF បានលើកឡើង​ថាៈ អន្ទាក់​ដែល​ជនល្មើស​តែង​ប្រើប្រាស់​ច្រើនជាងគេ​។ បើតាម ការសិក្សា អាច​ប្រើពេល ១ សប្តាហ៍ ឬ ២ សប្តាហ៍ អាច​ប្រើប្រាស់​អន្ទាក់ យ៉ាងហោចណាស់ ១០០ ឬ ២០០ អន្ទាក់ ដែល​ក្នុង​មួយថ្ងៃ អន្ទាក់​ទាំងនេះ អាច​ទាក់​បាន​សត្វ ១​ក្បាល ដែល​អាច​លក់ បាន ក្នុងតម្លៃ ២០ ម៉ឺន​រៀល​។​

​ជាមួយគ្នា​នោះដែរ លោក សេង ទៀក បាន​ឲ្យ​ដឹងថាៈ តំបន់​ការពារ​ដែន​ជីវៈចម្រុះ មាន​ចំនួន ៦២ កន្លែង នៅ​កម្ពុជា និង​មាន​មន្ត្រី​ឧទ្យាន​នុ​រក្ស មាន ១.២០០ នាក់ ដែល​ចំនួន​នេះ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ដូច្នេះ​ត្រូវតែមាន​ការចូលរួម ពី​ប្រជាពលរដ្ឋ សហគមន៍​បន្ថែមទៀត ក្នុង​ទប់ស្កាត់​ការបំផ្លាញ​ជីវចម្រុះ ក្នុង​ដែន​ជម្រក​នេះ​។​

​ទាក់ទិន​ក្នុង​រឿងនេះ​ដែរ លោក នេត្រ ភក្ត្រា បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឈប់​បរិភោគ​សត្វព្រៃ ដោយ​ងាក​មក​ធ្វើការ​ទប់ស្កាត់ ការបំផ្លាញ សត្វព្រៃ​វិញ ។ ជាង​នេះ ការបណ្តុះ​ស្មារតី ស្រឡាញ់ និង​អភិរក្ស​សត្វ​។ ជាមួយគ្នា ត្រូវ​ចូលរួម​មក​អភិរក្ស​សត្វ និង​រួមគ្នា​ការពារ​សត្វព្រៃ ដើម្បី​ឱ្យបាន​គង់វង្ស យូរអង្វែង ដល់​កូនចៅ​ខ្មែរ ជំនាន់​ក្រោយ​បន្តទៀត​៕/V

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

សត្វព្រៃ ដែន​ជម្រក ហាមឃាត់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ជនល្មើស នៅតែ​ឆ្លៀតឱកាស​បរបាញ់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular