ដោយ: រ៉ាម៉ន / ភ្នំពេញ: នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ, លោកមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងឱកាសសួរសុខទុក្ខនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារក្រោមឱវាទ បាននាំយក ថវិកាសរុបចំនួន ៧,០០០,០០០៛ (ប្រាំពីរលានរៀល) ទឹកសុទ្ធ ភេសជ្ជៈ ០៤កែស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជំងឺ ជាអំណោយសួរសុខទុក្ខ ក្នុងការសម្រាកព្យាបាលផងដែរ។
នេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះកូនចៅក្រោមឱវាទ ហើយការមកដល់មន្ទីរពេទ្យដោយផ្ទាល់បែបនេះ ជាការលើកទឹកចិត្តមួយខ្លាំងណាស់បង្ហាយពីភាពជិតស្និតរវៀងមេនិងកូនចៅ៕