ដោយៈប.ខុន/ភ្នំពេញៈការអ៊ុតកៅស៊ូបេទីមីន័រ លើផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ធ្នូ គិត មកដល់ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អនុវត្តបាន ប្រមាណជា៤០,១៦ ភាគរយនៃចំនួន១.២៧៩.៥៩២.៥០ម៉ែត្រ ក្រឡាដែលត្រូវអ៊ុត នោះ ហើយ។ នេះជាការឍបញ្ជាក់ឱ្យដឹងរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
តាមការគ្រោងផ្លូវទាំង៣៤ខ្សែដែល បានចាក់បេតុងរួច នៅក្រុងព្រះសីហនុ ត្រូវអ៊ុតកៅស៊ូបេទីមីន័របន្ថែមពីលើកម្រាស់០.០៧ ម៉ែត្រ មានប្រវែងជាង ៨០គីឡូម៉ែត្រដែលមានផ្ទៃសរុប ១.២៧៩.៥៩២.៥០ម៉ែត្រក្រឡា និង ដើម្បីឱ្យបានហើយ នៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២១ ក្នុងមួយថ្ងៃត្រូវអ៊ុតឱ្យបានរួចចំនួន ១២.៣៣៨.១៥ ម៉ែត្រក្រឡា។
ក្រុមហ៊ុនទទួលបានគម្រោងអ៊ុតកៅស៊ូបេទីមីន័រលើផ្លូវទាំង៣៤ខ្សែនៅក្រុង ព្រះសីហនុមានចំនួន៣ គឺក្រុមហ៊ុន CCES Engineering Services Co., LTD ទទួលបានផ្លូវចំនួន៥ខ្សែ, ក្រុមហ៊ុនTCM Engineering Co., LTD ទទួលចំនួន១២ខ្សែ, ក្រុម ហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន១៧ខ្សែ៕