ដោយៈ សុផល / ភ្នំពេញៈ លោក អៀង វ៉េងស៊ុន រដ្នលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យការដ្ឋាន ជីកស្តារទន្លេវ៉ៃគោ ដល់ព្រំដែនវៀតណាម និងកំពង់ផែអូរស្មាច់ ក្នុងខេត្តស្វាយរៀង ។
ការចុះពិនិត្យការដ្ឋាន ជីកស្តារទន្លេវ៉ៃគោនេះ គឺដើម្បីពង្រឹងលើកិច្ចការបច្ចេកទេស និងពន្លឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាម ផែនការគ្រោងទុក។
លោករដ្នលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមការងារ ត្រូវយកចិត្តទុកដាក់ កែលម្អបច្ចេកទេស និងពន្លឿនការងារសាងសង់ ឲ្យរួចរាល់ ទាន់ពេលវេលាកំណត់។
គួរជម្រាបថាៈ ប្រព័ន្ធធារាសាស្ត្រទន្លេវ៉ៃកូ មានលទ្ធភាពផ្គត់ផ្គង់ទឹក លើវិស័យកសិកម្ម ជាង ៣០ ម៉ឺនហិកតា ។ ប្រព័ន្ធវ៉ៃកូ មានប្រវែង ៤០ គីឡូម៉ែត្រ អមដោយប្រឡាយមេ ២ ខ្សែ ប្រវែង ៦០ គីឡូម៉ែត្រ ចាប់ពីចំណុច ស្រុកអូររាំងឪ ដល់ស្រុកស្វាយអន្ទរ៍ ខេត្ដព្រៃវែង ។ ប្រជាពលរដ្ឋ នៅក្នុងខេត្ដកំពង់ចាម ខេត្ដព្រៃវែង និង ខេត្ដស្វាយរៀង ទទួលបានការផ្គត់ផ្គង់ ទឹកគ្រប់គ្រាន់ និងអាចធ្វើកសិកម្មបាន៕/V
មន្ត្រីជំនាញ ចុះពិនិត្យការដ្ឋាន ជីកស្តារទន្លេវ៉ៃគោ ដល់ព្រំដែនវៀតណាម និងកំពង់ផែអូរស្មាច់