Home ព័ត៌មានអន្តរជាតិ ព្យុះ​ព្រិល​ប...

ព្យុះ​ព្រិល​បណ្តាលអោយ​រថយន្ត​១៣៤​បុក​គ្នា​នៅលើ​ផ្លូវ​មួយ​នៅ​ជប៉ុន​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ រថយន្ត​យ៉ាងតិច​១៣៤​គ្រឿង​បាន​ចូល​ពាក់ព័ន្ធ​នឹង​ការបុក​ទង្គិច​គ្នា​ជា​បន្តបន្ទាប់​នៅ​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​មករា នៅពេល​ព្យុះ​ព្រិល​វាយប្រហារ​ផ្លូវ​ហាយវ៉េ​មួយ​កំណាត់​​ដោយ​បណ្តាលអោយ​ស្លាប់​មនុស្ស​ម្នាក់ ហើយ​១២​នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ការបុក​ទង្គិច​គ្នា​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវ​ល្បឿន​លឿន​Tohoku Express​នៅ​ខេត្ត​មី​យ៉ា​ហ្គី​ភាគ​ខាងជើង​លើ​ចម្ងាយ​ផ្លូវ​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ​។​

​អាជ្ញាធរ​បាន​ដាក់​កំរិត​ល្បឿន​៥០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​នៅ​ពេល​ព្រិល​កាត់បន្ថយ​ចម្ងាយ​មើលឃើញ តែ​វា​នៅតែ​មិន​អាច​រារាំង​គ្រោះថ្នាក់​។​

​មនុស្ស​ប្រមាណ​២០០​នាក់​បាន​ជាប់​នៅក្នុង​រថយន្ត​ដែល​ប៉ះទង្គិច ហើយ​១២​នាក់​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់​ថា ផ្នែក​ជាច្រើន​នៃ​ប្រទេស​ជប៉ុន​បាន​និង​កំពុង​ជួប​ការធ្លាក់​ព្រិ​កខ្លាំង​មិន​ធម្មតា​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​៕

​ការបុក​និង​ប៉ះទង្គិច​រវាង​រថយន្ត​រាប់​សិប​គ្រឿង​កើត​ឡើង​លើ​ផ្លូវ​ល្បឿន​លឿន​មួយ​ក្នុង​ខេត្ត​មី​យ៉ា​ហ្គី កាលពី​រសៀល​ថ្ងៃ​អង្គារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular