សាលារៀន​មួយ​បាន​បញ្ចូល​បច្ចេកវិទ្យា​អប់រំ​ដើម្បី​ជួយ​លើកកម្ពស់​ការសិក្សា​រៀនសូត្រ​កាន់តែ​ប្រសើរឡើង​

​ដោយៈ​សុផល​/​ភ្នំពេញ​៖​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​សាខា​បាត់ដំបង​បាន​បញ្ចូល​បច្ចេកវិទ្យា​អប់រំ​ដើម្បី​ជួយ​លើកកម្ពស់​ការសិក្សា​រៀនសូត្រ​កាន់តែ​ប្រសើរឡើង​និង​ទទួលបាន​ចំណេះ ដឹង​ថ្មីៗ​ក្នុង​របត់​នៃបដិ​វដ្ត​ឧស្សាហកម្ម​4.0​។​សាលារៀន​នឹង​ចាប់​ទទួល​ចុះ​សិស្ស​ចូលរៀន​សម្រាប់​វគ្គ​សិក្សា​ថ្មី​នៅ​ថ្ងៃទី​១ ខែកុម្ភៈ ខាងមុខនេះ​។​

​ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិនគ្រុប បាន​មានប្រសាស ន៍ថា​៖ សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ សាខា​បាត់ដំបង​ជា​សាខា​ទី​១១​នឹង​ក្លាយជា​សាលារៀន​ឆ្លាត​វៃ​ដំបូង​គេ​ដោយសារតែ​សាលារៀន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន បច្ចេកវិទ្យា​ក្នុងការ​បង្កើត​វេទិកា​បង្រៀន​(App)​ដើម្បី​គាំទ្រ​ដល់​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ពី​ចម្ងាយ​និង​វាយតម្លៃ​ការសិក្សាតាមរយៈ​ការធ្វើតេស្ត​សមត្ថភាពដែល​សិស្ស​អាច​ទទួលលទ្ធផល និង​កំណែ​ភ្លាមៗប្រសិនជា​លទ្ធផល​នៅ​ចំណុច​ណាមិនសូវ​ប្រសើរ​នោះ​សិស្ស​អាច​សិក្សា​ឡើង​វិញ​បាន​។ជាពិសេស​សាលារៀន​មាន​ប្រព័ន្ធគ្រប់គ្រងនិង​ទំនាក់ទំនង​រវាងសាលា​រៀន និង​អ្នកអាណាព្យាបាលដើម្បី​បង្ក​ភាព​ងាយ​ដល់​អ្នកអាណាព្យាបាលតាមដាន​លទ្ធ​នៃ​ការសិ​ក្សា និង​វត្តមាន​សិស្ស​ពី​ចម្ងាយ ក៏ដូចជា​ការទូទាត់​ការចំណាយ​ផ្សេងៗ​តាម ប្រព័ន្ធ​អេ​ឡិ​ត្រូ​និ​ច​ដ៏​ទំនើប​ផងដែរ​។​សម្រាប់​វគ្គ​សិក្សា​ថ្មី​ខ​ខាងមុខនេះ សាលារៀន​នឹង​ផ្តល់ជូន​អាហារូបករណ៍​រហូត ដល់​២០% រហូតដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ​។​

​លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា​៖​កាលពីមុន​ការធ្វើ​ពិសោធន៍​មានតែ​ទ្រឹស្តី​មិន​ផ្សាភ្ជាប់​ជាមួយនឹង​ការអនុវត្ត​ទេ​ប៉ុន្តែ​នៅពេល បច្ចុប្បន្ន យើង​មាន​បន្ទប់ពិសោធន៍ និង​ឧ​បរ​ណ៍​សម្រាប់​អនុវត្ត​ជាក់ ស្តែង​។ ក្រៅពី​កម្មវិធី​កុំព្យូទ័រ​វាយ​អត្ថបទ Word, Excel សាលារៀន​ក៏មាន​បន្ថែម​កម្មវិធី​សរសរ​កូដ (Coding & Programing) ដើម្បី​ឲ្យ​សិស្ស​បង្កើត​រូបភាព​ស្រមើល​ស្រមៃ​និង​គំនិត​ច្នែ​ប្រឌិត​បង្កើត​អ្វីមួយ​ថ្មីព្រមទាំង​ចំណេះដឹងជំនាញ​ផ្នែក​បច្ចេក​វិទ្យា​ផងដែរ​។ សាលា​បាន​ប្រើ​ឧបករណ៍ VR (Vitual Reality) ដែលជា​វែ​នតា​សម្រាប់​មើលរូប​ភាព​3D​មាន​ចលនា​ពិតៗ​សម្រាប់​សិក្សា​ពី​ភពផែនដី និង​ជីវវិទ្យា​។

​សូមបញ្ជាក់ថាសាលារៀន​វ៉េ​ស្ទ​ឡា​ញន៍សាខា​បាត់ដំបង​បានទទួល​អាជ្ញាប័ណ្ណ​ទទួល​ស្គា​ល់ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡាព្រមទាំង​ទទួលបាន​ការអនុញាតិ​ឲ្យ​ដំណើរការ​សាលា​រៀន​ជា​ផ្លូវការ​ដោយ​អនុវត្តតាម​ការណែនាំ​និង​គោលការណ៍​ស្តង់ដារ​សុវត្ថិភាព​របស់​ក្រសួង ក្នុងការ​ទប់ស្កាត់​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រៅពី​អនុវត្ត​កម្មវិធីសិក្សា​របស់​ក្រសួង សាលារៀន​បានបន្ថែម​កម្មវិធីសិក្សា​មួយចំនួនទៀត​ដូចជា​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​មកពី​សហ​រដ្ឋអាមេរិក​កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ​មកពី​ប្រទេស​សិង្ហ​បុរី​កម្មវិធី​បណ្តុះ​គំនិត​ត្រិះ​រិ​ពិចារណា​ចេះ​វិភាគ​បង្កើត​គំនិត​ថ្មី​ស្វែងរក​ដំណោះ​ស្រាស​(PRITS)​មកពី​ប្រទេស​ម៉ាឡេស៊ី កម្មវិធី​ពិសោធន​លើ​ផ្នែក​គណិតវិទ្យា បច្ចេកវិទ្យា វិស្វកម្ម និង​វិទ្យាសាស្ត្រ ដើម្បី​បង្កើន​ការ​គិត​បែប​ស៊ីជម្រៅ​លើ​មុខវិជ្ជា​ដទៃ(KIDDO Science)មកពី​ប្រទេស​ម៉ាឡេស៊ីកម្មវិធី​ពិសោ​ធ​​បែប​វិទ្យាសាស្ត្រ​ជាមួយនឹង​ឧបករណ៍​ពិសោធន៍​ទំនើបៗ ដើម្បី​បង្កើន​ជំនាញ​ទាំង​៥ ការគិត​បែប​ស៊ីជម្រៅ ការសហការ ការទំនាក់ទំនង ការច្នៃប្រឌិត និង​ទំនុកចិត្ត (Frastrackids) មក​ពីស​ហក​រដ្ឋ​អាមេរិក​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular